ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី​ ២៦​ ខែធ្នូ​ ឆ្នាំ២០២១​នេះ ប្រជាពលរដ្ឋជាច្រេីនគ្រួសារបានមកឈរ តវ៉ា ចំពោះសកម្មភាពម្ចាស់សិប្បកម្មវាយ ទម្លាយរបងបុរីដើរឆ្លងកាត់មកផ្លូវ ក្នុងបុរី ដែលពួកគាត់រស់នៅសព្វថ្ងៃ នាំឲ្យអសន្តិសុខក្នុងបុរី។

ប្រជាពលរដ្ឋចំនួន១០៧គ្រួសារបានផ្ដិតមេដៃស្នើសុំអោយអាជ្ញាធរខណ្ឌសែនសុខ​ ជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ​ និងម្ចាស់សិប្បកម្ម​ ស្លដែក​ ដែលបានប្តឹងមកលើពួកគាត់ផង ដែលម្ចាស់សិប្បកម្ម​ស្លរដែកឈ្មោះ លោក​ គង់​ ហុកឡេង​ នៅភូមិ​ គោកឃ្លៀង​ សង្កាត់​គោកឃ្លៀង​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ បានដាក់ពាក្យ​បណ្ដឹងទៅតុលាការប្ដឹងអ្នកភូមិ៧នាក់។

ប្រជាពលរដ្ឋបានលើកឡើងថា កាលពីមុនម្ចាស់សិប្បកម្មបានធ្វើរបងដែកបិតជិត ក្រោយមកម្ចាស់សិប្បកម្មតែងតែធ្វើសកម្មភាពវាយរបងថ្មរបស់បុរី នឹងបើករបងដែករបស់ខ្លួនដើរឆ្លងកាត់មកផ្លូវបុរីព្រមទាំងមើលងាយអ្នកភូមិបោះសម្ដីថា អ្នកភូមិគ្មានលុយប្ដឹងខ្លួននោះទេ ដោយប្រជាពលរដ្ឋចំនួន១០៧​គ្រួសារ​រស់នៅក្នុងបុរី ភូមិគោកឃ្លៀងមិនព្រមឲ្យម្ចាស់សិប្បកម្មវាយរបងបុរី និងបើករបងដែកដើរឆ្លងកាត់មកផ្លូវបុរីនោះទេ ដើម្បីការពារសន្តិសុខសុវត្ថិភាពរស់នៅរបស់ពួកគាត់ទើបនាំគ្នាផ្ដិតមេដាយស្នើសុំអោយអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយបញ្ហាវិវាទរបស់ពួកគាត់ជាមួយម្ចាស់សិប្បកម្មឲ្យបានលឿនផង។

ជាចុងក្រោយ​ប្រជាពលរដ្ឋ​សូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋជាមួយម្ចាស់សិប្បកម្មស្លរដែក​របស់លោក​ គង់​ ហុកឡេង​ និងប្រជាពលរដ្ឋចំនួន​ ១០៧​ គ្រួសារឲ្យឆាប់ចប់ផង​ ប្រជាពលរដ្ឋ​បានលើកឡើងទៀតថា ការដោះដោយឈរនិយាយទល់មុខគ្នា គឺជាដំណោះស្រាយល្អបំផុតមិនមែនស្ងាត់ៗ មកវាយរបងបុរីមកបើករបងយកផ្លូវដើរស្រេចតែចិត្តខ្លួនឯងនោះទេ ប្រជាពលរដ្ឋទាំង១០៧គ្រួសារទទឹង​រងចាំការដោះស្រាយពីអាជ្ញារធរ ចំណែកភាគីខាងម្ចាស់សិប្បកម្មមិនអាចសុំការបកស្រាយបានទេ សារព័ត៌យើងរងចាំធ្វើការបំភ្លឺពីម្ចាស់សិប្បកម្មជានិច្ច៕

Share.