ព្រឹកនេះ ថ្ងៃទី២៧ ខែធ្នូ ជាថ្ងៃប្រឡងបាក់ឌុបថ្ងៃដំបូង ដើម្បីចូលរួមអបអរសាទរ សម្ព័ន្ធក្រុមហ៊ុនយីនកុកហ្វូដខប (YINKOK Food Corp) ជាសម្ព័ន្ធក្រុមហ៊ុនផ្នែកអាហារនិងភេសជ្ជៈដ៏ធំនៅកម្ពុជា បានចូលរួមលើកទឹកចិត្តដល់អ្នកប្រឡងបាក់ឌុប ទាំងអស់ ដោយចំណាយត្រឹមតែ១ម៉ឺនរៀល គឺបានឆ្ងាញ់ និងឆ្អែត ព្រមទាំងកម្មវិធីជាច្រើនទៀត។  

កម្មវិធីនេះធ្វើឡើងបន្ទាប់ពី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម ហង់ ជួនណារ៉ុន បានអំពាវនាវម្ចាស់ផ្ទះសំណាក់ និងកន្លែងលក់ម្ហូបអាហារជាដើមសូមយោគយល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បេក្ខជន និងលោកគ្រូអ្នកគ្រូ ដែលមកបម្រើការងារសម្រាប់ការប្រឡងនេះ ដោយសារតែក្នុងបរិបទកូវីត១៩នេះ យើងត្រូវតែមានស្មារតីជួយគ្នាទៅវិញទៅមក។ 

ជាការឆ្លើយតបនឹងការអំពាវនាវនេះ សម្ព័ន្ធក្រុមហ៊ុនយីនកុកហ្វូដខប (YINKOK Food Corp) ជាសម្ព័ន្ធក្រុមហ៊ុនផ្នែកអាហារនិងភេសជ្ជៈដ៏ធំនៅកម្ពុជា ដែលបានបើកដំណើរការហាង Domino’s Pizza ហាងនំប៉័ង TOUS les JOURS ហាង Lotteria ហាង The Asian Kitchen ក៏មានការផ្តល់ជូនពិសេសបំផុតក្នុងឱកាសប្រលងបាក់ឌុបឆ្នាំ២០២១ នេះ ជាមួយនឹងការបញ្ចុះតម្លៃពិសេសចំណាយទាបបំផុតក្រោម ១ ម៉ឺនរៀល ក៏ដូចជាទិញ ១ ថែម ១ ជូន

ដល់សិស្សានុសិស្សត្រៀមចូលរួមប្រលងបាក់ឌុប និងលោកគ្រូអ្នកគ្រូផងដែរ។ ការផ្តល់ជូនដ៏ពិសេសនេះមានដូចជា

១. ញ៉ាំភីហ្សាក្នុងតម្លៃត្រឹមតែ ១.៩៩ ដុល្លារ នៅហាង Domino’s Pizza 

២. ញ៉ាំនំប៉័ង TOUS les JOURS  ១ ថែម ១ ក្នុងតម្លៃក្រោម ៦ ពាន់រៀល  

៣. ញ៉ាំបឺហ្គឺក្នុងតម្លៃ ៨ ០០០ រៀលនៅហាង Lotteria 

៤. ញ៉ាំមីទាខ្វៃនិងមីមាន់ខ្វៃក្នុងតម្លៃត្រឹមតែ ១ ម៉ឺនរៀល  នៅហាង The Asian Kitchen

ការផ្តល់ជូនដ៏ពិសេសនេះ  គឺជាការជួយសម្រួលដល់ការ​ចំណាយ​​ឱ្យកាន់តែតិចដើម្បីឱ្យសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូដែលចូលរួមក្នុងការប្រលងបាក់ឌុបឆ្នាំនេះ បានបរិភោគអាហារឈ្ងុយឆ្ងាញ់មានអនាម័យខ្ពស់តាមស្តង់ដារសុវត្ថិភាពនៅកន្លែងមានផាសុកភាពរបស់ហាងប្រេនល្បីៗរបស់សម្ព័ន្ធក្រុមហ៊ុនយីនកុកហ្វូដខប (YINKOK Food Corp)ក្នុងបរិបទកូវីត១៩ នេះ ដើម្បីជាការរួមចំណែកជួយដល់វិស័យអប់រំ និងការអភិវឌ្ឍន៍ធនធានមនុស្សដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍន៍ប្រទេស។ 

គួរបញ្ជាក់ផងដែរថា កន្លងមក សម្ព័ន្ធក្រុមហ៊ុនយីនកុកហ្វូដខប(YINKOK Food Corp) តែងតែឧបត្ថម្ភអាហារជាភីហ្សារបស់ Domino’s Pizza នំប៉័ង TOUS les JOURS ប៊ឺហ្គើ LOTTERIA និងបាយសាច់ខ្វៃពីហាង The Asian Kitchen ក្នុងសកម្មភាពសប្បុរសធម៌នានាក្នុងសង្គម ដូចជាការចែកអាហារជូនអ្នកខ្វះខាត ការឧបត្ថម្ភអាហារជូនដល់កងកម្លាំងមានសមត្ថកិច្ចក្នុងពេលមានគ្រោះទឹកជំនន់នៅកម្ពុជា និងឧបត្ថម្ភអាហារជូនដល់គ្រូពេទ្យជួរមុខដែលប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩ រួមទាំងឧបត្ថម្ភអាហារដល់ព្រឹត្តិការណ៍សប្បុរសធម៌និងអង្គការសប្បុរសធម៌ជាច្រើន ។​ ជាមួយគ្នានេះដែរ ក្រុមហ៊ុនយីនកុកហ្វូដខប (YINKOK Food Corp) ក៏តែងតែមានសកម្មភាពយ៉ាងសកម្មក្នុងការចូលរួមថែរក្សានិងសម្អាតបរិស្ថាន៕

Share.