ម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ២សម័យកាល គឺក្លិបបាល់ទាត់វិសាខា សម្រេចបន្តកិច្ចសន្យាជូនខ្សែការពារអាហ្វ្រិកខាងត្បូង Khan Mohammed Faeez ចំនួន១ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់ចប់រដូវកាល២០២២។

គួរបញ្ជាក់ឲ្យដឹងថាខ្សែការពារអាហ្វ្រិកខាងត្បូង Khan Mohammed Faeez បានមកដល់កម្ពុជាដំបូងនៅឆ្នាំ២០១៩ ដោយចូលរួមជាមួយក្រសួងការពារជាតិ (បច្ចុប្បន្នសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC) មុននឹងផ្ទេរទៅកាន់វិសាខា នៅឆ្នាំ២០២០។

Faeez បច្ចុប្បន្នមានវ័យ២៩ឆ្នាំ បានចាប់ផ្ដើមអាជីពបាល់ទាត់ដំបូងនៅប្រទេសកំណើតរបស់គាត់ (អាហ្រ្វិកខាងត្បូង) ជាមួយក្លិប Milano United, Tshakhuma Tsha Madzivhandila ដែលស្ថិតនៅលីគលំដាប់ទី២។ លុះដល់ឆ្នាំ២០១៩ Mohammed Faeez Khan បានផ្លាស់ទៅចូលរួមជាមួយក្រុមនៅលីគទី៤ របស់ប្រទេសថៃ Phatthalung FC មុនផ្លាស់មកកាន់ក្រសួងការពារជាតិ នៅឆ្នាំដដែល៕

Telegram-Troryorng
Share.