កីឡាករ​កាម៉េរូន Privat Mbarga បាន​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ថ្មី​របស់​ខ្លួន Bali United សមាជិក​ពានរង្វាន់​លីគ​កំពូល​ឥណ្ឌូណេស៊ី (Liga 1) ក្រោយ​ចាកចេញ​ពី​ក្រុម​ចាស់​ព្រះខ័នរាជស្វាយរៀង សមាជិក​លីគ​កំពូល​កម្ពុជា។

កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​ធ្លាប់​​ជា​សមាជិក​ក្រុម​វេស្ទើនភ្នំពេញ,​អង្គរថាយហ្គឺរ,​ណាហ្គាវើល,​អាស៊ីអឺរ៉ុប និង​ព្រះខ័នរាជស្វាយរៀង រូប​នេះ​ត្រូវ​បាន​លោក Stefano Cugurra ដែល​ជា​គ្រូ​បង្វឹក​នាំ​យក​ទៅ​ចូលរួម​ក្រុម​ជំនួស​កីឡាករ​​ហុល្លង់ Melvin Platje ដែល​ចាកចេញ។

ខាង​ក្រោម​ជា​សកម្មភាព​​ហ្វឹកហាត់​ខ្លះៗ​​របស់​កីឡាករ Privat ដែល​ក្លិប Bali United បង្ហោះ​៖

Telegram-Troryorng
Share.