ក្ក្លិបណាហ្កាវើលដ៍ បាន​ប្រកាស​ជា​ផ្លូវ​ការអំពីការសម្រេចចែកផ្លូវគ្នាជាមួយកីឡាករ Leuca Petru អតីតខ្សែប្រយុទ្ធជម្រើសជាតិម៉ុលដាវី (Moldova) ក្រោយចូលរួមបាន១រដូវកាល បង្ហាញខ្លូនសរុប១៥លើក ស៊ុតបញ្ចូលទីបានត្រឹម៥គ្រាប់តែប៉ុណ្ណោះ។

ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ និងកម្ពស់ ១,៩៣ម៉ែត្រ រូបនេះធ្លាប់មានបទពិសោធជោគជាំនៅប្រទេសកំណើតរបស់គាត់ ដោយជាប់ជម្រើសជាតិម៉ុលដាវី តាំងពីឈុត U16, U17, U19, U21 រហូតដល់ឈុតធំ។

សម្រាប់ក្លិបអាជីពវិញ Leuca Petru ធ្លាប់លេងឲ្យក្លិបជាច្រើនដូចជា៖
– 2007-2008 លេងឲ្យក្លិប Beșiktaș Chișinău
– 2008-2011 លេងឲ្យក្លិប Academia Chişinău
– 2011-2012 លេងឲ្យក្លិប Oleksandriya
– 2012 លេងឲ្យក្លិប Milsami
– 2013 លេងឲ្យក្លិប Iskra-Stal Rîbniţa
– 2014-2015 លេងឲ្យក្លិប Dacia Chişinău
– 2017 លេងឲ្យក្លិប Ungheni
– 2017 លេងឲ្យក្លិប Jonava
– 2017-2018 លេងឲ្យក្លិប Petrocub Hîncești
– 2018 លេងឲ្យក្លិប Khaitan
– 2018-2019 លេងឲ្យក្លិប Diagoras
– 2019 លេងឲ្យក្លិប លេងឲ្យក្លិប Sohar
– 2019 លេងឲ្យក្លិប AC Vigasio
– 2020 លេងឲ្យក្លិប TRAU FC
– 2020-21 លេងឲ្យក្លិប Dinamo-Auto
– ចុងក្រោយគេគឺក្លិបណាហ្កាវើលដ៍។

គួរបញ្ជាក់ឲ្យដឹងថារដូវកាល២០២១ ក្លិបបាល់ទាត់ណាហ្កាវើលដ៍ បានបញ្ចប់ចំណាត់ថ្នាក់លេខរៀងទី៤ ក្រោយឆ្លងកាត់១៩ប្រកួត ឈ្នះ១១ ស្មើ៤ និងចាញ់៤ មាន៣៧ពិន្ទុ ចំណែកឯពានសម្តេចតេជោ ធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ ក្រោមថ្វៃជើងបឹងកេត ដោយបាល់ប៉េណាល់ទី ៧-៨ បន្ទាប់ពីស្មើគ្នា ២-២ ក្នុងម៉ោងធម្មតា៩០នាទី៕

Telegram-Troryorng
Share.