យោងតាមការចុះផ្សាយរបស់គណនី Extra Time ប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានបង្ហោះលើបណ្តេញសង្គម Twitter ឲ្យដឹងថា៖ «ម្ចាស់ក្រុមហ៊ុន J99 Corp គឺលោក Gilang Widya Pramana បានផ្តល់ប្រាក់រង្វាន់ចំនួន ៥០០លាន.Rupiah ស្មើនឹង ៣៥ម៉ឺនដុល្លារ ដល់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ចំពោះការឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Suzuki Cup 2020»។

លោក Gilang Widya Pramana បន្តទៀតថា៖ «បើសិនក្រុមជម្រើសជាតិឥណ្ឌូនេស៊ី អាចឈ្នះពាន AFF Suzuki Cup ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នោះលោកនឹងផ្តល់ប្រាក់រង្វាន់ចំនួន ១០០០លាន.Rupiah ស្មើនឹង៧០ម៉ឺនដុល្លារ បន្ថែមទៀត»។

គួរបញ្ជាក់ឲ្យដឹងថាក្រុមជម្រើសជាតិឥណ្ឌូណេស៊ី អាចឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Suzuki Cup ចំនួន៥ដង ចន្លោះឆ្នាំ (2000, 2002, 2004, 2010, 2016) ប៉ុន្តែមិនដែលឈ្នះម្តងណាឡើង ពោលគឺបានត្រឹមជើងឯករងតែប៉ុណ្ណោះ។

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង ថៃ ទល់នឹងឥណ្ឌូណេស៊ី ធ្វើឡើងចំនួន២ជើង ដោយជើងទី១ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ខណ:ជើងទី២ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ ប្រទេសសិង្ហបុរី៕

Telegram-Troryorng
Share.