ក្លិបបាល់ទាត់ភ្នំពេញក្រោន ម្ចាស់ជើងឯកលីគកំពូលកម្ពុជា៧សម័យកាល សម្រេចបន្តកិច្ចសន្យាជូនខ្សែការពារសញ្ជាតិជប៉ុន Ose Takaki ចំនួន១ឆ្នាំទៀត ពោលគឺរហូតដល់ចប់រដូវកាល២០២២។

Takaki Ose គឺជាកីឡាករបរទេសទី៣ បន្ទាប់ពីខ្សែបម្រើសញ្ជាតិជប៉ុន Yudai Ogawa និងខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី Andres Nieto ដែលក្លិបភ្នំពេញក្រោនបន្តកុងត្រាថ្មីជូនក្រោយជួយក្លិបឈ្នះពានលីគកំពូលឆ្នាំ២០២១ ខណ:ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Matheus Souza ត្រូវបានក្លិបប្រកាសចែកផ្លូវ បច្ចុប្បន្នកំពុងលេងឲ្យក្លិប Muang Loei United ក្នុងក្របខណ្ឌ Thai League 3។

មុនមកដល់កម្ពុជា Takaki Ose ធ្លាប់លេងឲ្យក្លិប Pieta Hotspurs FC លីគកំពូលរបស់ប្រទេសប្រទេសម៉ាល់តា ក្នុងឆ្នាំ២០១៨ បន្ទាប់មកបានផ្លាស់ទៅលេងជាមួយក្លិប Ahli Sidab Club នៃលីគទី២ របស់ប្រទេសអូម៉ង់ នៅឆ្នាំ២០១៩ នឹងបន្តផ្ទេរទៅក្លិបអង្គរថាយហ្គឺរ ក្នុងឆ្នាំដដែល លុះចុងឆ្នាំ២០២០ គាត់បានចូលរួមជាភ្នំពេញក្រោន៕

Telegram-Troryorng
Share.