ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ បានប្រកាសអំពីការចុះកុងត្រាជាមួយកីឡាករសញ្ជាតិ ជប៉ុន Soh Narita (សូហ ណារីតា) ដែលលេងក្នុងតំណែងជាខ្សែការពារកណ្ដាល និងពាក់ស្លាកលេខ ១៣ សម្រាប់រដូវកាល ២០២២ ខាងមុខនេះ។ 

Soh Narita បច្ចុប្បន្នមានវ័យ២៨ឆ្នាំ និងមានកម្ពស់ ១.៩០ម៉ែត្រ គាត់មានបទពិសោធន៍ និងធ្លាប់បានលេងនៅក្នុងលីគកំពូលនៃរដ្ឋមួយរបស់ប្រទេស អូស្រ្តាលី គឺក្លិប Eastern Suburbs មុនផ្លាស់ទៅប្រកបអាជីពនៅឯប្រទេសអាល្លឺម៉ង់រយៈពេល ៣ឆ្នាំ និងលេងបានចំនួន ៤ក្លិបនៅទីនោះរួមមាន ASV Mettmann, Heiligenhaus, SC Staaken និង Düsseldorf-West ដែលស្ថិតក្នុងលីគលំដាប់ទី ៥ និងទី ៦​។

សម្រាប់ក្លិបចុងក្រោយរបស់គេមុនផ្លាស់មកទឹកដីខេត្តសៀមរាបជាមួយខ្លាទឹកក្រូចអង្គរថាយហ្គឺរ គឺក្លិប Samut Prakan ដែលស្ថិតនៅក្នុងលីគលំដាប់ទី ៣ នៃប្រទេសថៃ៕

Telegram-Troryorng

Share.