យោងតាមការចុះផ្សាយរបស់ Sky Sport ប្រចាំនៅប្រទេសអុីតាលី បានឲ្យដឹងថាខ្សែប្រយុទ្ធ Lorenzo Insigne យកព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនដើម្បីចូលរួមជាមួយក្លិប Toronto FC របស់ប្រទេសកាណាដា ដែលស្ថិតនៅ Major League Soccer (MLS) នាខែមិថុនា ឆ្នាំ២០២២ ខាងមុននេះ។

កីឡាករកម្ពស់ ១.៦៣ម៉ែត្រ រូបនេះគឺជាថ្នាលយុវជនរបស់ក្លិប Napoli ឈុះឈានដល់ឆ្នាំ ២០១០ Insigne ត្រូវបានតំឡើងមកកាន់ឈុតធំ រហូតមកដល់បច្ចុប្បន្នគាត់អាចបង្ហាញខ្លួនសរុប ៣១៩ប្រកួត ស៊ុតបញ្ចូលទី៨៩គ្រាប់ ជួយឲ្យក្លិបឈ្នះពាន Coppa Italia ២ដង និង Supercoppa Italiana ១ដង។

សម្រាប់នៅក្នុងក្រុមជម្រើសជាតិអុីតាលី Insigne ធ្លាប់ជាប់តាំងពីឈុត U20, U21 រហូតដល់ឈុតធំ អាចបង្ហាញខ្លួនបាន ៥៣លើក និងស៊ុតបាន១០គ្រាប់ ជួយជាតិឈ្នះពាន Euro 2020។

Lorenzo Insigne នឹងទទួលបានថ្លៃនឿយហត់ ១១,៥លានអឺរ៉ូ បូកប្រាក់បន្ថែម ៤,៥លានអឺរ៉ូ សម្រាប់កិច្ចព្រមព្រៀងរយ:ពេល៥ឆ្នាំជាមួយក្លិប Toronto FC របស់ប្រទេសកាណាដា ដែលកំពុងស្ថិតក្នុងលីគកំពូលសហរដ្ឋអាមេរិក៕

Telegram-Troryorng

Share.