គ្រូបង្វឹកជម្រើសជាតិសិង្ហបុរី គឺលោកគ្រូ Tatsuma Yoshida បានលាលែងចេញពីតំណែងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីមិនអាចជួយឲ្យក្រុមឡើងទៅកាន់ផ្ដាច់ព្រ័ត្រពានរង្វាន់ AFF Suzuki Cup 2020 ដោយធ្លាក់ត្រឹមវគ្គ៤ក្រុមចុងក្រោយក្រោមថ្វីជើងរបស់ជម្រើសជាតិឥណ្ឌូនេស៊ី សរុបទាំង២ជើងក្នុងលទ្ធផល ៣-៥។

គ្រូបង្វឹកសញ្ជាតិជប៉ុន វ័យ៤៧ឆ្នាំរូបនេះ ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិសិង្ហបុរី នៅខែឧសភា ឆ្នាំ២០១៩ ដឹកនាំសរុប១៩ប្រកួត ឈ្នះ៦ ស្មើ៤ និងចាញ់៩ ខណ:កុងត្រារបស់គាត់នឹងផុតកំណត់នៅបំណាច់ខែធ្នូ ឆ្នាំ២០២២ ខាងមុន។

សម្រាប់សម្មិផលរបស់លោក Tatsuma Yoshida គឺជួយឲ្យក្រុមជម្រើសជាតិសិង្ហបុរី ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងពាន AFF Suzuki Cup ក្រោយខកខានតាំងពីឆ្នាំ២០១២ មកម្ល៉េះ ប៉ុន្តែមហិច្ឆតារបស់លោកគឺចង់ឈ្នះពាន មិនមែនត្រឹមតែវគ្គគពាក់កណ្តាលផ្តាច់ព្រ័ត្រនោះឡើយ៕

Telegram-Troryorng
Share.