រយ:ពេល២៥ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៦ រហូតមកដល់បច្ចុប្បន្ន នៃការបង្កើតពានរង្វាន់ AFF Suzuki Cup ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី មិនដែលឈ្នះពានរង្វាន់នេះម្តងណាឡើយ ពោលគឺឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រចំនួន៥ដង បរាជ័យទាំង៥ដងចន្លោះឆ្នាំ(2000, 2002, 2004, 2010, 2016)។

នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយក្រុមជម្រើសជាតិថៃ លោក Shin Tae-yong បាននិយាយថា៖«ខ្ញុំចង់បិទបបញ្ចប់ភាពឈឺចាប់របស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី រយ:ពេល២៥ឆ្នាំ ដោយអាចលើកពាន AFF Suzuki Cup ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត»។

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង ថៃ ទល់នឹងឥណ្ឌូណេស៊ី ធ្វើឡើងចំនួន២ជើង ដោយជើងទី១ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ខណ:ជើងទី២ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ ប្រទេសសិង្ហបុរី៕

Telegram-Troryorng
Share.