ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Ferran Torres បាន​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ថ្មី​របស់​ខ្លួន FC Barcelona ជាលើកដំបូង ក្រោយ​ចាកចេញ​ពី​ក្រុម​ចាស់ Man City ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស។

កីឡាករវ័យ២១ឆ្នាំរូបនេះ បានចូលរួមជាមួយ Barcelona នៅ​ក្នុង​តម្លៃ​៥៥​លាន​អឺ​រ៉ូ​ ថ្លៃជាងគេលំដាប់ទី៩ ជាមួយកិច្ចសន្យារយៈ​ពេល​៥ឆ្នាំ​ រហូត​ដល់ថ្ងៃទី​៣០ ខែ​មិថុនា ​ឆ្នាំ​២០២៧ ដោយ​មាន​តម្លៃ​ផ្ដាច់​កុងត្រា​ ១‌ពាន់​លាន​​អឺ​រ៉ូ​។

រយ:ពេល២ឆ្នាំ ជាមួយមេឃខៀវ Man City ខ្សែប្រយុទ្ធ Ferran Torres បាន​បង្ហាញខ្លួន​ចំនួន​៤៣​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន​១៦​គ្រាប់​ និងប៉ះឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី៤ដង ក្រោមការដឹកនាំរបស់​លោក Pep Guardiola ជួយឲ្យក្លិបឈ្នះពាន Premier League ១គ្រឿង និង Carabao Cup ១គ្រឿង៕

សកម្មភាព​​ហ្វឹកហាត់​របស់​ Ferran Torres
Telegram-Troryorng

Share.