ភ្នំពេញ៖ ឆ្លងចរន្តអគ្កីសនី បង្កជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋធ្វើពីឈើប្រក់ស័ង្កសី អស់ទាំងស្រុង នៅភូមិដើមចាន់ ។

យោងតាមផេកការិយាលយ័បង្ការពន្លត់អគ្គិភ័យ និងសង្រោះ នៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញបានឲ្យដឹងថា មានករណីអគ្គិភ័យមួ យកើតឡើងកាលពីវេលាម៉ោង​ ២០និង១៥នាទី ថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្តោយផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ ទី២​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។​

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ទីតាំងខាងលើ​មានម្ចាស់ផ្ទះឈ្មោះ ស៊ុក​ គ្រៀវ​ ភេទស្រី​ អាយុ​ ៤៦ឆ្នាំ​ មុខរបរ​ លក់កាហ្វេ ។ហើយចំពោះមូលហេតុ​ នៃការឆាបឆេះ​ បណ្តាលមកពីការ​ឆ្លងចរន្តអគ្គីសនី។

លោកបន្តថា ចំពោះហេតុការណ៍អគ្គិភ័យខាងលើនេះ បណ្តាលឲ្យឆាបឆេះផ្ទះឈើប្រក់ស័ង្កសី​ទំហំ​ ២ម៉ែត្រ x ៣ម៉ែត្រ​ ចំនួន​៥ខ្នង​អស់ទាំងស្រុង​ តែពុំបណ្តាលឲ្យរាលដាលដល់ផ្ទះក្បែរខាងឡើយ។

ក្នុងករណីអគ្គិភ័យនេះដែរ កម្លាំងជំនាញបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ៦គ្រឿង ប្រើប្រាស់ទឹកអស់​ ៣ឡា ន ស្មើរនឹង ១២ម៉ែត្រគូប​ និងរថយន្តជំនួយពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ ចំនួន ៤គ្រឿង​ ប្រើប្រាស់ទឹក​ និងរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌច្បារអំពៅ​ ចំនួន​ ១គ្រឿង​ ប្រើប្រាស់ទឹកអស់​ ១ឡាន​ ស្មើរនឹង​ ៦ម៉ែត្រគូប​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ២១ និង៤៥ នាទីនាថ្ងៃដដែរ៕

Share.