
ក្លិបបាល់ទាត់Neftçi ដែលកីឡាករKeisuke Honda និងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បន្តរកបានជ័យជម្នះទៀតហើយក្នុងសប្ដាហ៍ទី២៦ នៃពានរង្វាន់លីគកំពូលនៃប្រទេសអាហ្សេបៃហ្សង់ Azerbaijan Premier League ក្នុងទ្វីបអឺរ៉ុប ស្របពេលដែលបុរសវ័យ៣៤ឆ្នាំរូបនេះបន្តរកបានគ្រាប់បាល់លើកទី២ផងដែរ ក្រោយបង្ហាញខ្លួនបាន៦លើកមកនេះ។
ប្រកួតលើទីលានកីឡដ្ឋាន Bayil Arena ក្រុមភ្ញៀវNeftçi បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ Səbail ដោយលទ្ធផល ៤ទល់០ នៅរាត្រីថ្ងៃសៅរ៍ ឆ្លងចូលថ្ងៃអាទិត្យ នេះ។
អត្ថបទពាក់ព័ន្ធ៖ទស្សនាវីដេអូគ្រាប់បាល់ដំបូងរបស់ Keisuke Honda នៅលីគកំពូលប្រទេសអាហ្សេបៃហ្សង់
ខាងក្រោមជាវីដេអូហាយឡាយទាំងស្រុងក្នុងការប្រកួត ដែល Honda បានទាត់ចូលគ្រាប់ទី៣ ក្នុងចំណោមគ្រាប់បាល់ជ័យជម្នះទាំង៤គ្រាប់៖
