ក្លិប​បាល់ទាត់Neftçi ដែល​កីឡាករKeisuke Honda និង​ជា​អ្នក​ចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បន្ត​រក​បាន​ជ័យជម្នះ​ទៀត​ហើយ​ក្នុង​សប្ដាហ៍​ទី២៦ នៃ​ពានរង្វាន់​លីគ​កំពូល​នៃ​ប្រទេស​អាហ្សេបៃហ្សង់ Azerbaijan Premier League ក្នុង​ទ្វីប​អឺរ៉ុប ស្រប​ពេល​ដែល​បុរស​វ័យ​៣៤​ឆ្នាំ​រូប​នេះ​បន្ត​រក​បាន​គ្រាប់​បាល់​លើក​ទី២​ផង​ដែរ ក្រោយ​បង្ហាញ​ខ្លួន​បាន​​៦លើក​មក​នេះ។

ប្រកួត​លើ​ទីលាន​កីឡដ្ឋាន Bayil Arena ក្រុម​ភ្ញៀវNeftçi បាន​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​ Səbail ដោយ​លទ្ធផល ៤ទល់០ នៅ​រាត្រី​ថ្ងៃសៅរ៍ ឆ្លង​ចូល​ថ្ងៃ​អាទិត្យ នេះ។

អត្ថបទពាក់ព័ន្ធ៖ទស្សនា​វីដេអូ​គ្រាប់​បាល់​ដំបូង​របស់ ​Keisuke Honda នៅ​លីគ​កំពូល​ប្រទេស​អាហ្សេបៃហ្សង់

ខាង​ក្រោម​ជា​វីដេអូ​ហាយ​ឡាយ​ទាំង​ស្រុង​ក្នុង​ការ​ប្រកួត ដែល​ Honda បាន​ទាត់​ចូល​គ្រាប់​ទី៣ ក្នុង​ចំណោម​គ្រាប់​បាល់​ជ័យជម្នះ​ទាំង​៤​គ្រាប់៖

Share.