ក្លិបបាល់ទាត់វិសាខា បានដំឡើងអ្នកចាំទីដៃទី៣ សាំង ហាន់ឃុន ពីក្រុមយុវជនអាយុក្រោម១៨ឆ្នាំ ឡើងមកកាន់ក្រុមឈុតធំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលថ្មី ឆ្នាំ២០២២ ខាងមុខនេះ។

បច្ចុប្បន្នវិសាខា មានអ្នកចាំទីចំនួន៣រូប៖
– កែវ សុខសិលា ដៃទី១
– វីរ: ដារ៉ា ដៃទី២
– សាំង ហាន់ឃុន ដៃទី៣។

ក្រៅពីនេះក្លិបបាល់ទាត់វិសាខា ក៏បានបង្ហាញអំពីការរចនាម៉ូតថ្មី នៃរថយន្ដធ្វើដំណើរ​របស់​ពួក​គេ បន្ទាប់ពីការផ្លាស់ប្តូរឯកសណ្ឋាន និងឡូហ្គូ ថ្មី របស់​ក្លិបនៅ​កីឡដ្ឋាន​ព្រីសន៍ ​ក្រោយ​ឈ្នះ​ជើង​ឯក​ពានរង្វាន់​សម្តេចតេជោ ហ៊ុន សែន លើក​ទី​១៥ ឆ្នាំ​២០២១៕

Telegram-Troryorng

Share.