ក្រុមជម្រើសជាតិថៃ បានយកឈ្នះ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី១ នៃពានរង្វាន់ AFF Suzuki Cup 2020 កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិ ប្រទេសសិង្ហបុរី។

ប្រធានក្រុម Chanathip Songkrasin រហ្សសនាម Messi Jay បានស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ ចំណែកឯ Supachok និង Bordin Phala បន្ថែមម្នាក់១គ្រាប់ ខណ:អ្នកចាំទីដៃទី១ Kawin Thamsatchanan វិលត្រលប់មកលើទីលានវិញសារជាថ្មី ក្រោយត្រូវបានប្តូរចូលនៅនាទី៧៥។

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៧:៣០យប់ នៅពហុកីឡដ្ឋានជាតិ ប្រទេសសិង្ហបុរីដដែល៕

Telegram-Troryorng
Share.