ក្លិបបាល់ទាត់វិសាខា ម្ចាស់ជើងឯកសម្តេចតេជោ ២សម័យកាល សម្រេចបន្តកិច្ចសន្យាជូនខ្សែបម្រើសញ្ជាតិកូរ៉េខាងត្បូង LEE JAE GUN ចំនួន១ឆ្នាំទៀត ពោលគឺរហូតដល់ចប់រដូវកាល២០២២។

កីឡាករវ័យ២៤ឆ្នាំ កម្ពស់១.៨០ ម៉ែត្ររូបនេះបានចាប់ផ្តើមអាជីពដំបូងជាមួយ AFC Tubize នៅក្របខណ្ឌលីគទី២ប្រទេសប៊ែលហ្សុិក ចន្លោះឆ្នាំ២០១៧-២០១៩ បន្ទាប់មកទើបផ្ទេរមកលេងនៅទឹកដីកំណើតខ្លួនជាមួយក្លិប Chungnam Asan FC លីគទី២ ប្រទេសកូរ៉េខាងត្បូង ចន្លោះឆ្នាំ២០១៩-២០២១ មុនផ្ទេរមកកាន់ក្លិបវិសាខា។

រដូវកាល២០២១ Lee Jae Gun បង្ហាញខ្លួនសរុប៦លើក ស៊ុតបញ្ចូលទីបាន១គ្រាប់ ជួយឲ្យវិសាខា បញ្ចប់ចំណាត់ថ្នាក់លេខរៀងទី៣ នៃលីគកំពូលកម្ពុជា ក្រោយឆ្លងកាត់១៩ប្រកួត ឈ្នះ១១ ស្មើ៧ និងចាញ់១ មាន៤០ពិន្ទុ៕

Telegram-Troryorng

Share.