Channel ដែល​មាន​ចំនួន​ Subscriber ដល់​ចំនួន 1 Million (ជាវមួយ​លាន) គឺ​ជា​ការ​សម្រេច​មួយ​ដ៏​ធំ​ ក្នុងន័យ​មួយ​ទៀត​ Creator នោះ​អាច​នឹង​ទទួល​បាន​កម្រៃ​យ៉ាង​ក្រាស់ក្រែល​សម្រាប់​ការ​រស់​នៅ​។

តាម​ដឹង​ Youtube Creators អាច​រក​បាន​ប្រាក់​ចំណូល​បាន​ជា​ច្រើន​ផ្នែក​ ប៉ុន្តែ​ប្រាក់​ដែល​ទទួល​បាន​ពី​ការ​ដាក់​ពាណិជ្ជកម្ម​ នៅ​លើ​វីដេអូ គឺជា​លំហូរ​ចំណូល​ដ៏​ធំ​សម្រាប់​ចំណូល​របស់​ពួក​គេ​។ Andrei Jikh ដែល​មាន​ចំនួន​ Subscriber រហូត​ដល់​ ១.៨៤ លាន នោះ​លោក​​រក​ចំណូល​បាន​ចំនួន​១.៦​លាន​ដុល្លារ​ ពី​ការ​​ផ្សាយ​ពាណិជ្ជកម្មមិន​ដល់​រយៈ​ពេល​៣ឆ្នាំ​ផង​។​

ចំណែក​ឯក Youtuber ដែល​ផ្ដោត​លើ​ Lifestyle ឈ្មោះ​ Tiffany Ma រក​បាន​​ចំនួន​១១,៥០០ដុល្លារ​ ក្នុង​មួយ​ខែ​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​លើ​វីដេអូ​របស់​កញ្ញា​ នេះ​បើ​តាម​ការ​​ឱ្យ​ដឹង​របស់​កញ្ញា​ប្រាប់​ទៅ​​កាន់​អ្នក​សារព័ត៌មាន​ Insider ។

ដើម្បី​ទទួល​បាន​ចំណូល​ពី​ YouTube អ្នក​បង្កើត​​វីដេអូ​ (Content Creators) ទាំងអស់​ ចាំ​បាច់​ត្រូវ​តែ​មាន​​យ៉ាង​ហោច​ណាស់​ ១០០០ Subscribers និង​ចំនួន​ទស្សនា​វីដេអូ​សរុប​៤០០០​ម៉ោង​ក្នុង​រយៈ​ពេល​១​ឆ្នាំ​កន្លង​មក​។ នៅ​ពេល​ដែល​ពួក​គេ​អាច​បំពេញ​លក្ខខ័ណ្ឌ​សម្រាប់​កម្មវិធី​ភាព​ជា​ដៃ​គូ​ នឹង​អាច​ធ្វើ​ឱ្យ​ពួក​គេ​អាច​រក​ប្រាក់​ចំណូក​ចូល Channel តាម​រយៈ​ការ​ផ្សាយ​ជា​ ads , ការ​ subscription, និង​ ភាព​​​ជា​សមាជិក​។

សម្រាប់​ការ​ទទួល​បាន​ចំណូល​នោះ​ Youtube នឹង​ដក​ចំនួន​ 45% នៃ​ប្រាក់​ចំណូល​សរុប​ ខណៈ​ដែល​​អ្នក​ផលិត​និង​បង្កើន​ Content នឹង​ទទួល​បាន​ចំនួន​55%៕

Telegram-Troryorng
Share.