ព្រះសីហនុ៖ លោកយាយអាយុ១០១ឆ្នាំ រស់នៅខេត្តព្រះសីហនុ យំទារឱ្យកូនជូនទៅចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ-១៩ រហូតដល់ ដូសទី៣រួចរាល់ (ដូសជំរុញ)។

បើតាមការឱ្យដឹងពីបុត្រ បុត្រធីតា របស់លោកយាយ ម៉ែន ឃន អាយុ១០១ឆ្នាំ បានឱ្យដឹងថា លោកយាយ ម៉ែន ឃន បន្ទាប់ពីទទួលពត៌មានពីការផ្សព្វផ្សាយ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរួចមក លោកយាយបានឱ្យកូនៗរបស់គាត់ជូនគាត់ទៅចាក់វ៉ាក់សាំង ពេលនោះកូនៗគាត់បានប្រាប់គាត់ថា ម៉ែចាស់ហើយមិនបាច់ទេ ហើយពេលម្តាយគាត់ឮពាក្យនេះ ស្រាប់តែម្តាយគាត់យំខឹងពួកគាត់ ពេលនោះពួកគាត់ក៏បានដឹកលោកយាយទៅទទួលការចាក់វ៉ាសាំងតាមការស្នើសុំរបស់លោកយាយ ទៅតាមគម្លាតនៃដូសនីមួយៗ និងតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។

កូនៗរបស់លោកយាយបានប្រាប់ឱ្យដឹងបន្ថែមថា បន្ទាប់ពីលោកយាយបានទទួលការចាក់វ៉ាក់សាំង តាំងពីដូសទី១ រហូតមកដល់ដូសទី៣ ដែលជាដូសជុំរុញរួច មកដល់ពេលនេះសុខភាពរបស់លោកយាយមិនមានបញ្ហាពីផលរំខានរបស់វ៉ាក់សាំងនោះទេ មិនតែប៉ុណ្ណោះលោកយា យថែមទាំងទទួលទានអាហារបានជាងពីមុនទៀតផង និងមានសុខភាពល្អធម្មតាទេ។

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោ យរបស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកយាយ ម៉ែន ឃន អាយុ ១០១ ឆ្នាំ ដែលទីលំនៅក្នុងក្រុម៨ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ​ជាការលើកទឹកចិត្ត ចំពោះភាពក្លាហានរបស់លោកយា យ ដែលមានវ័យរហូតដល់ទៅជាង១០១ឆ្នាំ យំទារឱ្យកូនចៅជូនទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រហូតបានដល់ដូសទី៣ រួចហើយ។ការសម្រេចចិត្តរបស់លោកយាយ គឺសបញ្ជាក់ឱ្យឃើញថាលោកយាយ ជឿទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា៕

Share.