បាត់ដំបង៖ នគរបាលស្រុកបវេល បង្រ្កាបករណីគ្រឿង​ញៀ​នមួយករណីឃាត់ខ្លួនអ្នកប្រព្រឹត្តបានចំនួន​០២​នាក់ ក្នុងខេត្តបាត់ដំបង។

យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើង កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេ​លាម៉ោង ១៤និង​០០នាទីនៅចំណុចភូមិព្រៃ​ទទឹង​២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

​លោកវរសេនីយ៍​ឯក​ សុខ​ សារិន​ អធិការនគរបាលស្រុកបបវេល​ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងក្រុមអន្ត រាគមន៍ នៃអធិការដ្ឋាននគរបាលស្រុក បានចុះល្បាតក្នុងភូមិសាស្ត្រ ភូមិព្រៃ​ទទឹង​២ បង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុ​ញៀន ០១ករណី ក្នុងបទល្មើសជាក់ស្ដែង និងឃា​ត់​ខ្លួនជនសង្ស័យបានចំនួន ០២នាក់។

ជនសង្ស័យទី១ ឈ្មោះវ៉េវ វុធ​ ភេទប្រុ សអាយុ៣៥ឆ្នាំមានទីលំ នៅភូមិស្លខ្លាញ់ ឃុំបវេល ស្រុកបវេល​ ខេត្តបាត់​ដំបង​ និងទី២ឈ្មោះ យុទ្ធ លីហ្សា ហៅ ដាវ ភេទស្រី អាយុ ២៤ឆ្នាំ មានទីលំនៅភូមិស្តៅ ឃុំបាយដំរាំ ស្រុកបវេល ខេត្តបាត់ដំបង។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ទម្ងន់១,៦៨ក្រាម ទូរ ស័ព្ទដៃចំនួន ០១គ្រឿង ។

បច្ចុប្បន្នជនសង័្សយនិងវត្ថុតាងត្រូវបាននគរបាលស្រុករៀបចំក៏សាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញអនុវត្តតាមនីតិវិធី​ ៕

Share.