បន្ទាយមានជ័យ៖ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករង នាយករងឧទ្ទិការល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរៀបចំប្រារព្ធពិធីខួបលើកទី២៣ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាក្រោម នយោបាយឈ្នះ-ឈ្នះ ជាលើកដំបូងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០ ២១ នៅក្នុងទឹកដីតំបន់អភិវឌ្ឍន៍បឹងជង្រុក តេជោឈ្នះឈ្នះ ស្ថិតនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានថ្លែងថា ពិធីរំលឹកខួបអនុស្សាវរីយ៍២៣ឆ្នាំ នៃការបញ្ចប់សង្គាមនៅកម្ពុជាក្រោមនយោ បាយឈ្នះ-ឈ្នះ ដែលមានសម្ដេចតេជោ ជាស្ថាបនិកនយោបាយឈ្នះ ឈ្នះ នាថ្ងៃ៩ ខែធ្នូ ឆ្នាំ១៩៩៨/ ២៩ឆ្នាំ២០២១។ បើគ្មានសម័យតេ ជោនាយករដ្ឋមន្ត្រីប្រទេសកម្ពុជា មិនអាចមានការអភិវឌ្ឍន៍ និងមានស្ថេរភាព សន្តិភាពពេញផ្ទៃប្រទេសដូចជាក់ស្ដែងបច្ចប្បន្នទេ ។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុន សែន មានប្រសាសន៍បញ្ជាក់ ការរំលឹកនៅខួបអនុស្សាវរីយនៃនយោ បាយឈ្នះ ឈ្នះនេះ គឺសុំឲ្យយើងទាំងអស់គ្នាចងចាំទាំងកងកម្លាំងទាំងប្រជាពលរដ្ឋជាពិសេសកម្លាំងយុវជន ត្រូវចងចាំថាតម្លៃនៃសន្តិភាពគ្មានអ្វីប្រៀបស្មើបានឡើយ ហើយម្ចាស់នៃសន្តិភាពគឺសម្តេចអគ្គមហាសេនាធិបតេយ្យតេជោហ៊ុនសែននាយយករដ្ឋមន្ត្រីនៃព្រះរាជាណាច ក្រកម្ពុជា។

ឯកឧត្តមមានប្រសាសន៍បន្តថា ពាក់ព័ន្ធទៅនិងទំនាស់ដីធ្លីក្នុងតំបន់ ៦៧១និងតំបន់បឹងជង្រុកក្នុងស្រុកម៉ាឡៃ បើគ្នានសន្តិភាពនៅក្នុងផ្ទៃប្រ ទេស ក៏មិនអាចសម្របសម្រួលឲ្យបងប្អូនមករស់នៅដោយសុខស្រួលបានដែរ ព្រោះតំបន់មួយក្នុងស្រុកម៉ាឡៃ ជាតំបន់ក្ដៅនៃសង្គ្រាម ហើ យក៏ជាតំបន់មួយនៃការសម្របសម្រួលរកសន្តិភាពសម្ដេចតេជោ ជាមួយមេខ្មែរក្រហមផងដែរ ទើបតំបន់ក្នុងស្រុកម៉ាឡៃបច្ចុប្ប ន្នស្ទើរក្លាយជាទីក្រុង៕

អត្ថបទ៖ប៉ោយប៉ែត

Share.