បាត់ដំបង៖ ទាហានថៃបានបញ្ជូនពលរដ្ឋខ្មែរប្រុស ស្រីជាង ២០០នាក់ ឲ្យវិលត្រឡប់មកកាន់ស្រុកកំណើតវិញ ក្នុងនោះមានវិជ្ជមានកូវីដ -១៩ ស្ត្រីម្នាក់។

សមត្ថកិច្ចជំនាញបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២១នេះ កម្លាំងប្រចាំការគោលដៅតំបន់ព្រំដែនបានទទួលពលរដ្ឋខ្មែរមានចំនួន ២០៣នាក់ ពីភាគីទាហានថៃ នៅត្រង់ចំណុចច្រកទ្វាតំបន់អូរអន្លក់ ក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

ពលរដ្ឋដែលធ្វើចំណាកស្រុកខុសច្បាប់ទាំង ២០៣នាក់ រួមមានបុរសចំនួន ៨១នាក់ ស្ត្រីចំនួន ៧៤នាក់ ក្មេងចំនួន ៤៨នាក់ផងដែរ ក្នុងនោះមានម្នាក់ផ្ទុកជំងឺកូវីដ-១៩ ។

ការទទួលពលរដ្ឋខាងលើក្រុមគ្រូពេទ្យបានពិនិត្យសុខភាព និងធ្វើតេស្តរហ័សជាលទ្ធផល មានម្នាក់វិជ្ជមានកូវីដ-១៩ បានបញ្ជូនទៅព្យាបា លនៅមណ្ឌលព្យាបាលត្រាវជូរ ចំណែកពលករចំនួន ១២៤នាក់ដែលទទួលវ៉ាក់សាំងរួច អនុវត្តវិធានការអប់រំណែនាំហើយឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ ក្រៅពីនេះបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌុលគីឡូ៩ ស្រុកសំពៅលូន៕

អត្ថបទ៖ ដំបងក្រញូង

Share.