ក្លិបបាល់ទាត់វិសាខា បានប្រកាសចែកផ្លូវជាមួយខ្សែប្រយុទ្ធ Ajayi Opeyemi Korede នាព្រឹកថ្ងៃអាទិត្យ ទី២ ខែមករា ឆ្នាំ២០២២ ក្រោយការមកដល់របស់កីឡាករប្រេសុីល២រូបគឺ Marcos Vinicius និង Junior De Barros សម្រាប់ត្រៀមរដូវកាលថ្មីខាងមុខ។

គួរបញ្ជាក់ឲ្យដឹងថាខ្សែប្រយុទ្ធជនជាតិនីហ្សេរីយ៉ា Ajayi Opeyemi បានផ្ទេរពីអាស៊ីអឺរ៉ុបយូណាយធីតមកចូលរួមវិសាខាក្នុងជុំទី២នៃក្របខ័ណ្ឌ Metfone Cambodian League 2019។

មុនមកប្រកបអាជីពនៅកម្ពុជា Ajayi Opeyemi ធ្លាប់បានលេងក្នុងប្រទេសថៃរយ:ពេលជាង៦ឆ្នាំ ជាមួយក្លិបដូចជា៖ Bangkok Glass, Rangsit United, Samut Prakan, Thonburi និង Khonkaen FC ជាដើម៕

Telegram-Troryorng

Share.