ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ប្រកាសសមាសភាពកីឡាករបរទេសថ្មីសញ្ជាតិជប៉ុន គឺខ្សែបម្រើការពារ Takashi Odawara អាយុ២៩ឆ្នាំ ពាក់អាវលេខ៦១ ត្រៀមសម្រាប់រដូវកាល២០២២ ខាងមុខ។

បទពិសោធន៍ជោគជាំរបស់ Takashi ជាមួយក្លិបជាច្រើនដូចជា៖
– ឆ្នាំ២០១៥-១៧ លេងឲ្យក្លិប JP Voltes លីគកំពូលហ្វីលីពីន ស៊ុតបាន១៤គ្រាប់
– ឆ្នាំ២០១៨-១៩ លេងឲ្យក្លិប Davao Aguilas លីគកំពូលហ្វីលីពីន ស៊ុតបាន១៨គ្រាប់
– ឆ្នាំ២០១៩-២០ លេងឲ្យក្លិប United City FC លីគកំពូលហ្វីលីពីន ស៊ុតបាន៨គ្រាប់
– ឆ្នាំ២០២១ លេងឲ្យក្លិប Maziya S&RC លីគកំពូលម៉ាល់ឌីវ៕

Takashi Odawara គឺជាកីឡាករទី៣ ដែលព្រះខ័នរាជស្វាយរៀងនាំចូល បន្ទាប់ពីខ្សែបម្រើ Mizuno Hikaru និងខ្សែប្រយុទ្ធ ឡុង ភារ៉ាត់ ខណ:កីឡាករចាកចេញមានចំនួន២រូប គឺខ្សែប្រយុទ្ធ Mika និង Privat៕

Telegram-Troryorng
Share.