ភ្នំពេញ៖ រថយន្តធុនធំសណ្ដោងរុឺម៉កបើកបុកម៉ូតូបើកឆ្លងផ្លូវបណ្ដាលរងរបួសបាក់ភ្លៅត្រូវរថយន្តមន្ទីរឯកជនដឹកយកទៅជួយសង្រ្គោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលវេលម៉ោង១នឹង៥០នាទីថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចស្តុបផ្លូវបំបែកជាបួនផ្លូវ៣០ម៉ែត្រកែងផ្លូវ៥០ម៉ែត្រ ភូមិត្រពាំងចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូ១គ្រឿងម៉ាកនិចពណ៌ផ្កាឈូកលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1CW-1055ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ត្រង់ចំណុចស្ទុបផ្លូវបំបែកជាបួនជិះឆ្លងផ្លូវស្របពេលក៏មានរថយន្តធន់ធំសណ្ដោងរម៉កពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ3C-2866បើកបរបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០មែត្រទិសដៅពីត្បូងទៅជើងបានបើកបំពានភ្លើងចរាចរណ៍ជ្រុលទៅបុកម៉ូតូខ្ទាតអ្នកជិះម៉ូតូចូលក្រោមរថយន្តកិនបាក់ភ្លៅរបួសធ្ងន់ត្រូវបានរថយន្តមន្ទីរពេទ្យឯកជនដឹកយកទៅជួយសង្គ្រោះភ្លាមៗ ចំណែកអ្នកបើកបរចុះរតគេចខ្លួនបាត់ស្រម៉ោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

Share.