ក្លិបបាល់ទាត់ភ្នំពេញក្រោន​ បានប្រកាសអំពីការវិលត្រលប់របស់កីឡាករ សឿត បារាំង​ និង គង់ ចាន់វុទ្ធី ​​នៅថ្ងៃអាទិត្យ​ ទី០២ ខែមករា​ ឆ្នាំ២០២២ ដើម្បីត្រៀមប្រកួតប្រជែងវគ្គចែកពូល AFC CUP និងពានក្នុងស្រុក រដូវកាលថ្មីខាងមុខ។

ខ្សែការពារស្លាប សឿត បារាំង ត្រូវបានក្លិបដែលមានមូលដ្ឋាននៅទឹកដីសៀបរាម​ គឺក្លិបបាល់ទាត់អង្គរថាយហ្គឺរ​ ខ្ចីជើងចំនួន១រដូវកាល​ ខណ:អ្នកចាំទី គង់ ចាន់វុទ្ធី ត្រូវបានក្លិបដែលមានមូលដ្ឋាននៅខេត្តតាកែវ គិរីវង់សុខសែនជ័យ ខ្ចីជើងចំនួន១រដូវកាលដូចគ្នា។

សម្រាប់រដូវកាល២០២១​ ក្លិបភ្នំពេញក្រោន ក្លាយជាម្ចាស់ជើងឯកលីគកំពូល ក្រោយឆ្លងកាត់១៩ប្រកួត​ ឈ្នះ១៣ ស្មើ៥ និងចាញ់១​ មាន៤៤ពិន្ទុ ខណ:ពានសម្តេចតេជោ ធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមថ្វីជើងព្រះខ័នរាជស្វាយរៀង សរុប២ជើង ៣-២៕

Telegram-Troryorng
https://t.me/troryorngmedia
Share.