ក្រុមអធិរាជស Real Madrid ដែលមានលោក​ Carlo Ancelotti ជាអ្នកចាត់ការក្រុម បានស្គាល់ពាក្យថាចាញ់ជាលើកដំបូង​ចាប់តាំងពីខែតុលា ឆ្នាំ២០២១ ក្រោមថ្វីជើង Getafe ក្នុងលទ្ធផល ១-០ នៅក្នុងកីឡាដ្ឋាន​​ Coliseum Alfonso Perez​ ក្នុងក្របខណ្ឌ Laliga។

១គ្រាប់របស់ខ្សែប្រយុទ្ធ​ Enes Unal ស៊ុតបញ្ចូលទីនៅដើមវគ្គទី១ ក្នុងនាទី៩ គ្រប់គ្រាន់៣ពិន្ទុសម្រាប់ក្រុមរបស់លោក​ Quique Sanchez Flores រំកិលចេញពីតំបន់កាត់ចោល។ ចំណែកឯ Barcelona យកឈ្នះ Mallorca ១-០ និងAtletico Madrid ឈ្នះRayo Vallecano ២-០។

បច្ចុប្បន្ន Real Madrid បន្តឈរកំពូលតារាងដដែល ក្រោយឆ្លងកាត់២០ប្រកួត ឈ្នះ១៤ ស្មើ៤ និងចាញ់២ មាន៤៦ពិន្ទុ ខណ: Getafe ស្ថិតនៅលេខរៀងទី១៦ ឆ្លងកាត់១៩ប្រកួត ឈ្នះ៤ ស្មើ៦ និងចាញ់៩ មាន១៨ពិន្ទុ៕

Telegram-Troryorng
Share.