សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថ្មីៗនេះ បានផ្ញើលិខិតមួយអបអរសាទរដល់ កម្មវិធីចលនានៃក្តីសង្ឃឹមលើកទី៦ និងពិធីប្រកាសគំនិតផ្ដួចផ្តើមបង្កើត «ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២»។

ក្នុងសារលិខិតនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តែងនូវការគាំទ្រ និងអបអរសាទរដល់អង្គការសហព័ន្ធសន្តិភាពសកលចំពោះការ រៀបចំ “កិច្ចប្រជុំកំពូលឆ្នាំ២០២១ ស្ដីពីសន្តិភាពនៅឧបទ្វីបកូរ៉េ” ក្នុងខែវិច្ឆិកា នាឆ្នាំនេះ។

សម្តេចបានគួសបញ្ជាក់ថា ការជឿទុកចិត្តគ្នាគឺជាដើមទុនដ៏សំខាន់បំផុតនៅក្នុងដំណើរការនៃការបង្កើតសន្តិភាព និងការផ្សះផ្សាជាតិ។

ដើម្បីទទួលបានការជឿទុកចិត្តនេះ យើងត្រូវការកិច្ចសន្ទនាដ៏ ស្មោះត្រង់រវាងអ្នកពាក់ព័ន្ធ  ផ្សេងៗគ្នា ទាំងរដ្ឋ ទាំងស្ថាប័នមិនមែនរដ្ឋ។យើងចាំបាច់ត្រូវទទួលស្គាល់ ថា ការបង្រួបបង្រួមឧបទ្វីបកូរ៉េដោយសន្តិវិធី គឺជាមូលដ្ឋានគ្រឹះ នៃសន្តិភាពនៅអាស៊ីបូព៌ា និងពិភពលោកទាំងមូល។យើងត្រូវលើកកម្ពស់វិធីសាស្ត្របែបពហុវិស័យ និងរួមគ្នាជាធ្លុងមួយ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ៕

Share.