ខ្សែ​ប្រយុទ្ធ​វ័យ​៣៧​ឆ្នាំ​ Sunil Chhetri របស់​ក្រុម​​ជម្រើស​ជាតិ​ឥណ្ឌា បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ​២០២១ ក្នុង​តំបន់​អាស៊ីភាគ​ខាង​ត្បូង បន្ទាប់​សាង​បាន​ស្នាដៃ​ល្អ​ជាង​គេ​បើ​ធៀប​នឹង​កីឡាករ​ដទៃ​ប្រចាំ​តំបន់។

ក្នុង​ឆ្នាំ​២០២១ នេះ​កីឡាករ​ដែល​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ខ្លួន​ស្មើ​ជាមួយ​កីឡាករ Leonel Messi ចំនួន​៨០គ្រាប់​ដូចគ្នា បាន​​បង្កើត​កំណត់ត្រា​ខ្លួន​ដូចជា៖
១) រក​បាន​គ្រាប់​បាល់​៨គ្រាប់​ឱ្យ​ក្រុម​ជម្រើស​ជាតិ​
២) បញ្ជូន​បាល់​បាន​២គ្រាប់
៣) ឈ្នះ​ពាន​​កីឡាករ​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​ប្រចាំ​អាស៊ី​ខាងត្បូង SAFF Cup 2021
៤) ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ពាន SAFF Cup 2021

អត្ថបទពាក់ព័ន្ធ៖ខ្សែ​ប្រយុទ្ធ​ឥណ្ឌា ម្នាក់​តាម​ស្មើ Pelé ក្នុង​បញ្ជី​អ្នក​រក​គ្រាប់​បាល់​ឱ្យ​ជម្រើស​ជាតិ​​ច្រើន​ជាង​គេ

Telegram-Troryorng
Share.