យោងតាមការបញ្ជាក់របស់សមាគមបាល់ទាត់ម៉ាឡេស៊ី​​​ (FAM) បានប្រកាសឲ្យដឹងថាគ្រូបង្វឹកជម្រើសជាតិ​លោក Tan Cheng Hoe សម្រេចចិត្តលាលែងពីតំណែង នៅព្រឹកថ្ងៃចន្ទ​ ទី០៣ ខែមករា​ ឆ្នាំ២០២២ ក្រោយដឹកនាំក្រុមមិនសូវបានល្អ ធ្លាក់ត្រឹមវគ្គចែកពូលនៃពានរង្វាន់ AFF Suzuki Cup 2020។

លោក Tan Cheng Hoe វ័យ៥៣ឆ្នាំ ​ចូលរួមជាមួយក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ ដំបូងនៅឆ្នាំ២០១៨​ ដឹកនាំក្រុមសរុប៤០ប្រកួត ឈ្នះ២០ ស្មើ៤ និងចាញ់១៦ ជួយឲ្យក្រុមជម្រើសជាតិម៉ាឡេសុី​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ AFF Suzuki Cup 2018 ប៉ុន្តែបានត្រឹមជើងឯករងប៉ុណ្ណោះ ក្រោយចាញ់វៀតណាម សរុប២ជើងក្នុងលទ្ធផល ៣-២៕

Telegram-Troryorng

Share.