ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១នេះ គឺជាថ្ងៃនៃទិវាមាតាអន្តរជាតិ យ៉ាងណាមិញទិវាមួយនេះតែងតែត្រូវបានប្រជាពលរដ្ឋកម្ពុជាមួយចំនួនយកមកអនុវត្តតាមជាប់ជាប្រចាំដោយក្នុងនោះដែរក៏មានតារាល្បីៗជាច្រើនបានឆ្លៀតក្នុងឱកាសដ៏ពិសេសនេះបង្ហាញពីដួងចិត្តនិងទំហំក្ដីស្រលាញ់ចំពោះអ្នកមានគុណ។ ថ្ងៃនេះត្រយងសូមដកស្រងយកតារាចំនួន១០ដួង ដែលបានបង្ហាញក្ដីស្រលាញ់និងការដឹងគុណចំពោះអ្នកម្ដាយដ៏មានគុណលើបណ្ដាញសង្គម៖
១.ណុប បាយ៉ារិទ្ធ (តារាចម្រៀង) ៖ រីករាយថ្ងៃបុណ្យម្ដាយ Happy Mother’s Day ជូនពរម៉ាក់ឱ្យមានសុខភាពល្អកម្លាំងមាំមួន មានអាយុវែង មានស្នាមញញឹម និងចៀសផុតពីជំងឺផងទាំងពួង។

២. ពេជ្រ សោភា (តារាចម្រៀង) ៖ Happy Mother’s Day! (រីករាយទិវាអ្នកម្ដាយអន្តរជាតិ)

៣. យ៉ែមស្រីពេជ្រ (តារាសម្ដែង) ៖ Happy Mother’s Day Jah, my mom strong more then stone, always shine for me is not only moon but at the sun too, no one love me as u. Love you from the bottom of my heart. (រីករាយទិវាអ្នកម្ដាយ ម៉ាក់របស់ខ្ញុំរឹងមាំជាងថ្ម រះភ្លឺចិញ្ចែងចិញ្ចាចជាងពន្លឺច័ន្ទនិងព្រះអាទិត្យ គ្មានអ្នកណាស្រលាញ់ខ្ញុំស្មើម៉ាក់ខ្ញុំទេ ស្រលាញ់ម៉ាក់អស់ពីបេះដូងកូន។)

៤. ទ្រី ដារ៉ាវុធ (តារាសម្ដែង) ៖ Happy Mother’s Day ជូនពរអ្នកម្ដាយសូមមានក្ដីសុខ សុខភាពល្អ និង សូមជូនពរដល់គ្រប់មនុស្សស្រីដែលជាភេទនៃមាតាគ្រប់រូបសូមមានសេចក្ដីសុខ សុខភាពល្អ គ្រប់ៗគ្នា អរគុណអ្នកម្ដាយគ្រប់បែបយ៉ាង កូនស្រលាញ់ម៉ាក់ Mony Kon Lay

៥. អូលីវ៉ា គង់ (Fashion Designer) ៖ រីករាយទិវាអ្នកម្ដាយ ជូនពរអ្នកម្ដាយទូទាំងពិភពលោកជួបតែសុខភាពល្អ សំណាងល្អ អាយុយឺនយូរជាម្លប់ដល់កូនចៅ

៦.ចាន់ កែវនិមល (ពិធីការិនី) ៖ ឆ្នាំនេះសូមជូនពរម៉ាក់មានសុខភាពល្អ សប្បាយចិត្តរហូត ញញឹមរហូត ក្ដីសុខរហូត

៧. ខាត់ វ៉ៃហាំង (តារាសម្ដែង) ៖ Happy Mother’s Day I Love You (រីករាយទិវាអ្នកម្ដាយអន្តរជាតិ ខ្ញុំស្រលាញ់ម៉ាក់)

៨. ចាន់ ស្រីរ័ត្ន (ពិធីការនី) ៖ រីករាយថ្ងៃបុណ្យអ្នកម៉ែនៃក្ដីស្រលាញ់ជុំវិញសកលលោក កូនសូមបួងសួងទេវតាព្រះអង្គគ្រប់ទិសជួយបីបាច់ថែរក្សាអ្នកម៉ែទាំង៣របស់កូនជួបប្រទះនឹងសុខភាពល្អ អាយុយឺនយូរជាម្លប់ដល់កូនចៅរហូតតទៅ

៩. ស្រីនា (Sreynea Nea) (Influencer) ៖ ខុសពីអ្នកផ្សេងក្នុងថ្ងៃទិវាអ្នកម្ដាយនេះស្រីនា បានមកផ្ដល់សំណាងដល់អ្នកចូលរួមលេងហ្គេម ដោយអមជាមួយនឹងរូបម្ដាយរបស់ខ្លួន។ ហ្គេមនោះមានលក្ខណៈងាយៗដោយគ្រាន់តែធ្វើតាមការរៀបរាប់និងណែនាំរបស់ស្រីនាដូចតទៅ (ថតរូបជាមួយម៉ាក់របស់អ្នក ដោយប្រើ Filter #BigloveMom ដើម្បីមានឱកាសឈ្នះគម្រោង BigLove ពេញមួយឆ្នាំសម្រាប់អ្នកនិងម៉ាក់អ្នក។ កុំភ្លេចដាក់post ជា public ផងណា៎ដើម្បីក្រុមការងារយើងមើលឃើញរីករាយទិវាអ្នកម្ដាយចូលរួមពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១)

១០. នី រតនា (តារាចម្រៀង) ៖ Happy Mother’s Day សូមជូនពរអ្នកម្ដាយទាំងបីមានសុខភាពល្អ អាយុយឺនយូរដើម្បីជាម្លប់ដល់កូនៗគ្រប់គ្នា។

