ឯកឧត្តម ខៀវ សាម៉េត (ស្ដាំដៃ) ជាមួយ​ប្រធាន FIFA លោក Gianni Infantino

ក្រោយ​ព្រឹត្តិការណ៍​ពានរង្វាន់​បាល់ទាត់​ប្រចាំ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ AFF Suzuki Cup 2020 បាន​បញ្ចប់​នៅ​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០២២ នេះ សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី​ភាគ​អាគេ្នយ៍​ (AFF) នឹង​បន្ត​រៀបចំ​ការ​ប្រកួត​ពានរង្វាន់ AFF Suzuki Cup 2022 ក្នុង​អំឡុង​ខែ​ធ្នូ ខាង​មុខ។

បើ​តាម​ឯកឧត្តម ខៀវ សាម៉េត ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​​អាស៊ី​ភាគ​អាគ្នេយ៍​ និង​ជា​អនុ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ប្រាប់​​មក​ក្រុម​ការងារ​សារព័ត៌មាន​ត្រយង ថា៖«ពានរង្វាន់ AFF Suzuki Cup 2022 នឹង​រៀបចំ​នៅ​អំឡុង​​ខែ​ធ្នូ ដោយ​រៀបចំ​ការ​ប្រកួត​បែប​ក្នុង​ដី និង​ក្រៅ​ដី (Home/Away) ដូច​ការ​ប្រកួត​ក្នុង​ឆ្នាំ​២០១៨ កន្លង​ទៅ​ផង​ដែរ»។

ចំណែក​ការ​ប្រកួត​បែងចែក​ជា​២ ដោយ​វគ្គ​ជម្រុះ​រវាង​ក្រុម​មាន​ចំណាត់ថ្នាក់​ទាប​ជាង​គេ​ប្រចាំ AFF Suzuki Cup 2020 គឺ​ទីម័រខាងកើត ជាមួយ​ក្រុម​​ជម្រើសជាតិ​ប្រ៊ុយណេ រក​អ្នក​ឈ្នះ​ ឡើង​ទៅ​វគ្គ​ចែក​ពូល ជា​បន្ត​ដែល​មាន​ក្រុម​៩ ផ្សេង​ទៀត​អង្គុយចាំ។

ពានរង្វាន់​​បាល់ទាត់​ផ្នែក​បុរស​ធំ​ជាង​គេ​ប្រចាំ​តំបន់​អាស៊ាន នេះ​​រៀបចំ​រាល់​២ឆ្នាំ​ម្តង គិត​ចាប់​តាំង​ពី​បង្កើត​ឡើង​ដំបូង​ឆ្នាំ​១៩៩៦ មក​ម៉្លេះ ដោយ​កាល​នោះ​ប្រើ​ឈ្មោះ​ជា AFF Tiger Cup។ ក្រុម​ជម្រើស​ជាតិ​ថៃ ឈ្នះ​ជើង​ឯក​ពានរង្វាន់​នេះ​បាន​ច្រើន​ជាង​គេ គឺ​រហូត​ដល់​៦លើក​ គឺ​នៅ​ឆ្នាំ​១៩៩៦,​២០០០,​២០០២,​២០១៤,​២០១៦,​២០២០៕

Telegram-Troryorng
Share.