កញ្ញា​ សាន កុសុមៈ​ ម្ចាស់​ជ័យលាភី​ធីតាឯក​សង្ក្រាន្ត​ឆ្នាំ​២០២១ ​នៅ​ដើម​ឆ្នាំ​២០២២​នេះ​ យីអ៊ុន​ឡើង​ស្រឺត​ៗ​តែ​ម្ដង​ព្រោះ​មាន​ស្នាដៃ​ចំនួន​២​ត្រៀម​បញ្ចាំង​នៅ​​លើ​កញ្ចក់​ទូរទស្សន៍​ CTN នៅ​ក្នុង​ខែមករា​នេះ​ផ្ទួន​គ្នា​តែម្ដង​។

សូមចុច​អាន​ ទេពធីតា​សង្ក្រាន្ត សាន កុសុមៈ ក្ដោប​បាន​តួ​ធំ​ក្នុង​រឿង​ «នគរ​មាស​»!

តួ​ឯក​ស្រី​ «នគរមាស» រូប​នេះ​ត្រៀម​មាន​ស្នាដៃ​ថ្មី​ចំនួន​២​ដើម្បី​បម្រើ​អារម្មណ៍​ប្រិយមិត្ត​អ្នក​ទស្សនា​ ដោយ​រឿង​ទាំង​ពីរ​នោះ​មាន​រឿង​សម័យ​មួយ​និង​រឿង​បុរាណ​ចំនួន​១​។ រឿង​បុរាណ​ «ដើមរលួស​មាស​» គឺ​មាន​​សាច់​រឿង​​ដូច​រឿង​ «​មរណៈមាតា»​ ដែល​កំពុង​តែ​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ PNN ។ ចំណែក​រឿង​សម័យ​គឺ​រឿង​ «មន្ត​ស្នេហ៍​អ្នក​គ្រូ​ពេទ្យ​ឆ្នាស់​» ​ជា​រឿង​ដែល​ផ្ដោត​ជា​​សំខាន់​ស្ដី​ពីជំងឺ​កូវីដ​-១៩។

រឿង​ «ដើមរលួស​មាស» ចាប់​ផ្ដើម​បញ្ចាំង​ពី​ថ្ងៃ​ទី​៣ ខែមករា​ នេះ​ ខណៈ​ដែល​រឿង​ «មន្តស្នេហ៍​អ្នក​គ្រូ​ពេទ្យ​ឆ្នាស់» នឹង​មាន​ចាក់​បញ្ចាំង​ជូន​ទស្សនា​​ចាប់​ពី​ថ្ងៃ​ទី​១១​ ខែ​មករា ឆ្នាំ​២០២២ ខាង​មុខ​នេះ​៕

Telegram-Troryorng
Share.