ខ្សែការពារស្លាប Pratama Arhan របស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី កំពុងទទួលការចាប់អារម្មណ៍ ពីក្រុម Daejeon Hana Citizen លីគទី២ របស់ប្រទេសកូរ៉េខាងត្បូង ដែលមានលោក Lee Min-sung ជាអ្នកចាត់ការទូទៅ ក្រោយចប់ព្រឹត្តិការណ៍ AFF Suzuki Cup 2020 នៅប្រទេសសិង្ហបុរី។

Pratama Arhan បានឈ្នះពានរង្វាន់កីឡាករវ័យក្មេងល្អបំផុត (Young Player of the Tournament)​ នៃពានរង្វាន់ AFF Suzuki Cup 2020 តាមរយៈការបោះឆ្នោតលើអុីនធឺណិត។

កីឡាករ​វ័យ​២០​ឆ្នាំ​រូប​នេះ​ទទួល​បាន​សំលេង​ឆ្នោត​ចំនួន​ 60,122 សំលេង បានផ្តួលមិត្តរួមក្រុមរបស់គាត់នៅក្នុងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី Witan Sulaeman និង Alfeandra Dewangga។ ចំណែកឯ Thanawat Suengchitthawon (ថៃ) និង Sieng Chanthea (កម្ពុជា) បញ្ចប់ចំណាត់ថ្នាក់កំពូលទាំង ៥។

Pratama Arhan បច្ចុប្បន្នកំពុងលេងឲ្យក្លិប PSIS Semarang ដែលស្ថិតនៅ​ Liga 1 លីគកំពូលរបស់ប្រទេសឥណ្ឌូណេស៊ី ឈរលេខរៀងទី១៤ ក្រោយឆ្លងកាត់៣៤ ឈ្នះ១២ ស្មើ៧ និងចាញ់១៥ មាន៤៣ពិន្ទុ៕

Telegram-Troryorng
Share.