ក្លិប​បាល់ទាត់ An Giang FC បាន​ប្រកាស​​​ដក​ខ្លួន​ចេញ​ពី​ពានរង្វាន់​លីគ​ទី២ របស់​ប្រទេស​វៀតណាម (V-League 2) រដូវកាល​ឆ្នាំ​២០២២ ខាង​មុខ ខណៈ​ការ​ប្រកួត​នេះ​គឺ​ប្រកាស​ឡើង​នៅ​មុន​ពិធី​ធ្វើសន្និសិទ​សារព័ត៌មាន​បើក​រដូវកាល​ថ្មី​ តែ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ប៉ុណ្ណោះ។

ក្រុម​An Giang FC មាន​មូលដ្ឋាន​នៅ​ខេត្ត An Giang ដែល​មាន​ព្រំប្រទល់​ជាប់​ខេត្ត​​កណ្ដាល របស់​កម្ពុជា ព្រម​ទាំង​ស្រប​តាម​​ដង​ទន្លេ​មេគង្គ។ បើ​តាម​សារព័ត៌មាន​របស់​វៀតណាម បញ្ជាក់​ថា​ការ​ដក​ខ្លួន​របស់​ក្រុម An Giang FC គឺ​ដោយ​សារ​វិបត្តិ​ហិរញ្ញវត្ថុ។

ក្រុម​មួយ​នេះ​​​បាន​ប្រើប្រាស់​កីឡដ្ឋាន Long Xuyên ជា​ទឹកដី​របស់​ខ្លួន ខណៈ​រដូវកាល​ឆ្នាំ​២០២១ កន្លង​ទៅ​ក្រុម​នេះ​បាន​ប្រកួត​​៧ លើក មិន​ធ្លាប់​ឈ្នះ ព្រម​ទាំង​ស្មើ​គ្នា​បាន​១លើក និង​ចាញ់​៦លើក ទាត់​ចូល​ទី​គូ​ប្រកួត​បាន​២គ្រាប់ គេ​ទាត់​ចូល​វិញ១១គ្រាប់ ឈរ​បាត​តារាង​ក្នុង​ចំណោម​សមាជិក​១៣ក្រុម មុន​សហព័ន្ធ​កីឡា​បាល់ទាត់​វៀតនំា ប្រកាស​រំសាយ​ការ​ប្រកួត​ដោយ​សារ​ប៉ះពាល់​ដោយ​ជំងឺ​កូវីដ-១៩។

អត្ថបទពាក់ព័ន្ធ៖ក្លិប​២៧​​នៅ​វៀតណាម យល់​ព្រម​លុប​ចោល​​លីគទី១​​ លីគ​ទី២​និង​ជើង​ឯក​ជាតិ​ឆ្នាំ​២០២១

បើ​តាម​ដំណឹង​ចុងក្រោយ បញ្ជាក់​ថា​ បន្ទាប់​ពី​​ក្រុម​ An Giang FC ប្រកាស​ដក​ខ្លួន ធ្វើ​ឱ្យ​ពានរង្វាន់ V.League 2 នៅ​សល់​ក្រុម​សមាជិក​តែ​១២​ក្រុម​ប៉ុណ្ណោះ ស្ថិត​ក្នុង​បញ្ជី​ប៉ុណ្ណោះ៕

Telegram-Troryorng
Share.