ដូច​មហាជន​បានដឹងថា ចំ​ថ្ងៃបុណ្យ Christmas លោក ហេង ពិ​ទូ បាន​ជូន​កាដូ​ចុក​ឈាម​ទៅ​កញ្ញា ហ្វី​យ៉ា​តា ដែលជា​គូស្នេហ៍ ដោយ​លោក​ប្រកាសថា លោក​ជា​អ្នក​ក្បត់ ហ្វី​យ៉ា​តា មាន​ស្រី​ផ្សេង និង​បាន​ព្រម​ទទួលកំហុស​គ្រប់យ៉ាង ដោយ​មិន​ខ្លាច​បង្ហោះ​ពី​រឿងអាស្រូវ​របស់ខ្លួន​ដែលនាំឱ្យ​អាប់ឱន​ដល់​កិត្តិយស និង​កេរ្ដិ៍ឈ្មោះ​ឡើយ។

ចុចអានព័ត៌មាន៖ Fi Yata គ្មាន​ពាក្យ​ថា​ស្ដាយក្រោយ ចំពោះ​កាដូ​ប្រេះស្រាំ​ពី ហេង ពិ​ទូ ក្នុង​ថ្ងៃ Christmas និង​មិន​ខ្លាច​ទម្លាយ​រូប​ជន​ទី៣

ក្រោយ​ប្រកា​សបែក​គ្នា​បាន១១ថ្ងៃ លោក ហេង ពិ​ទូ ដាច់ចិត្ត​ទម្លាយ​ពាក្យ​ក្នុង​ចិត្ត​ហើយ ដោយ​លោក​សារភាពថា នៅពេលនេះ​ខួរក្បាល​រញ៉េរញ៉ៃ​ធ្វើ​មិន​បានល្អ​ទេ និង​មិនអាច​ចេញ​បទ​ចម្រៀង​ថ្មី​នា​ដើមឆ្នាំ២០២២នេះ​បាន​នៅឡើយ​ទេ។ លោក​បាន​រៀបរាប់​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា «គំរោង​ថា​នឹង​ចេញ​បទ​ដើមឆ្នាំ តែ​ពេលនេះ​មិនអាច​ទេ ខួរក្បាល​រញ៉េរញ៉ៃ​ធ្វើ​មិនបាន​ល្អ សូមទោស​ទុកជាមុន សង្ឃឹមថា​ខួរក្បាល​នឹង​ឆាប់​ប្រសើរ​វិញ»។

បន្ទាប់ពី​ការ​បង្ហោះ​របស់លោក ហេង ពិ​ទូ បែបនេះ ភ្លាមៗអ្នកគាំទ្រ ក៏​ដូច​ហ្វេ​ន​របស់លោក បាន​ចូលទៅ​ផ្ទុះ​Comment ព្រាត​ថា «ចំណង់ជើង​បទ: សុំទោស​ខួរក្បាល ព្រោះ​ខ្ញុំ​ក្បត់​គេ​ញ៉េ​ញ៉ៃ​ដល់​ឯង…!» «សៀវភៅ​ចាស់​ទោះ​ត្រឡប់​យកមក​អាន​ម្តង​ហើយ​ម្តងទៀត ក៏​ចុងបញ្ចប់​សាច់រឿង​នៅ​ដ​ដែរ ទោះ​ភ្លេច​អាន2 3ទំព័រ​ក៏ដោយ» «បង​ដាក់​បទ សង្ឃឹមថា​ខួរក្បាល​នឹង​ឆាប់​ប្រសើរ​វិញ ហ្នឹង​មង​ទៅ​កុំឱ្យ​ខាត» ហើយ​មាន​ខ្លះ​ទៀតថា «សាកល្បង​ក្បត់​ដើម្បី​ចេញ​បាន​បទ​ថ្មី អត្ថន័យ​ថ្មី ខ្ញុំ​យល់​ពី​អា​ឌ​ល»។ យ៉ាងណាក្ដី គេ​មើលឃើញថា មតិ​របស់​ហ្វេនៗនីមួយ​ពិតជា​ធ្វើ​តារាចម្រៀង​រូបនេះ​ច្របូកច្របល់​ផ្លូវ​អារម្មណ៍​បន្ថែមទៀត។

រហូតមកទល់​ពេលនេះ គេ​នៅ​មិនទាន់​ឃើញ​មានប្រតិកម្ម​ណាមួយ​ចេញពី​គណនី​របស់​តារា​ស្រី ហ្វី​យ៉ា​តា ដែល​បង្ហាញ​ពី​ការ​ខូចចិត្ត​នៅឡើយ​ទេ៕

Telegram-Troryorng
Share.