បន្ទាប់ពីមាការខកខានបញ្ចេញស្នាដៃរួមគ្នាអស់មួយរយៈពេលនេះ តារាសម្ដែងឯកប្រុស ខាត់ វ៉ៃហាំង និងកញ្ញា យូប៊ីន បានលេចមុខបញ្ចេញស្នារឿងភាគថ្មីរួមគ្នាម្ដងទៀត នាដើមឆ្នាំ២០២២នេះ ក្រោមការដឹកនាំរបស់ផលិតកម្ម LD។ ប្រភេទរឿងនៅមិនទាន់បញ្ចេញឱ្យមហាជនអ្ន​កគាំទ្របានដឹងនោះទេ ក៏ប៉ុន្ដែរូបភាពជាច្រើនសន្លឹកដែលលោក វ៉ៃហាំង បានបញ្ចេញនៅលើហ្វេសប៊ុករបស់លោកគឺគេទាយមុនបានថា រឿងប្រហែលជាបង្ហាញស្នេហាបែបមនោសញ្ចេតនាជនបទ។

រឿងថ្មីដែលលោក ខាត់ វ៉ៃហាំង កំពុងចាប់ដៃគូជាកញ្ញា ស៊ិន យូប៊ីន មានចំណងជើងថា«លួចស្នេហ៍គូដណ្ដឹង» ដែលស្ដាប់ទៅហាក់ដូចជារៀងកំប្លែងបន្ដិច។ លោក វ៉ៃហាំង បានរៀបរាប់ប្រាប់អ្នកគាំទ្របស់លោកនៅលើហ្វេសប៊ុកថា «ភ្ញាក់ផ្អើលអត់ PNN ជូនកាដូរឿងភាគខ្មែរខ្នាតធំប្រចាំឆ្នាំ ” លួចស្នេហ៍គូដណ្ដឹង ” ដែល PNN សហការណ៍ផលិតជាមួយ ផលិតកម្ម LD ក្នុងឆ្នាំថ្មី ២០២២ សម្រាប់ការជួបគ្នាម្ដងទៀតរបស់ពួកយើង ក៏ផ្ថល់ជូនតាមការសំណូមពររបស់ទស្សនិកជន ចង់ដឹងណាស់ពី អារម្មណ៍អ្នកគាំទ្រវ៉ៃហាំង និងយូប៊ីន ដល់ហើយ…( comment ម្នាក់មួយមក ).អគុណសំរាប់ការគាំទ្រ និងផ្ដល់កម្លាំងចិត្ត ♥️VY រហូតមក»។

តារាឯកប្រុស ខាត់ វ៉ៃហាំង និងកញ្ញា ស៊ីន យូប៊ីន ជាតារាសម្តែងដ៏មានប្រជាប្រិយភាពលំដាប់ប្រទេស មិនត្រឹមប៉ុណ្ណោះ សមត្ថភាពនិងទេពកោសល្យសម្តែងអ្នកទាំងពីរត្រូវភ្នែកផលិតករភាពយន្តបរទេសជាច្រើនសម្លឹងឃើញទៀតផង ដោយកញ្ញា ស៊ីន យូប៊ីន ធ្លាប់លេចមុខក្នុងរឿងរបស់ផលិតករថៃ ចំណែកតារាសម្តែងប្រុស ខាត់ វ៉ៃហាំង ក៏ត្រៀមលេចមុខក្នុងភាពយន្តខ្នាតអន្តរជាតិរបស់ផលិតករភាពយន្តចិនផងដែរ៕

Telegram-Troryorng
Share.