ភាពយន្ត​ភ័យ​រន្ធត់​រំជួល​ព្រលឹង «All Of Us Are Dead» គឺ​ជា​ភាពយន្ត​ខ្មោច​ឆៅ​ប្រភេទ​ Zombie ដែល​អ្នក​ទស្សនា​រង់ចាំ​ទស្សនា​យ៉ាង​អន្ទះសា។​ ​ភាពយន្ត​​នេះ​​ត្រូវ​គេ​រំពឹង​ថា​​ជា​ភាពយន្ត​ដែល​​នឹង​មក​បំបែក​​កំណត់ត្រា​​ភាពយន្ត​ ខ្មោច​ឆៅ​ «Kingdom» និង​ភាពយន្ត​លេង​ហ្គេម​ភ្នាល់​ដាក់​ជីវិត​ «Squid Game»។​​

ភាពយន្ត​ដែល​ផលិត​តាម​ Webtoon ហើយ​មាន​ឈ្មោះ​ដូច​គ្នា​នេះ​ គឺជា​ភាពយន្ត​រន្ធត់​ដែល​បរិយាយ​ពី​សិស្ស​​មួយ​ក្រុម​ក្នុង​វិទ្យាល័យ​ Hyosan ជាប់​គាំង​ក្នុង​ជំរុំ​រឹត​បន្តឹង​ដែល​ពោរពេញ​ទៅ​ដោយ​ខ្មោច​ឆៅ។ ភាពយន្ត​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​វិភាគ​អត្រា​ទស្សនា​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​កូរ៉េ​ព្យាករណ៍​ថា​ជា​រឿង​ដែល​កាន់​តែ​ព្រឺព្រួច​និង​ភ័យ​រន្ធត់​ជាង​រឿង​ «Kingdom» និង «Squid Game»។

នៅ​ក្នុង​វីដេអូ​ផ្សព្វផ្សាយ​១​នាទី​៣០​វិនាទី​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​​សិស្ស​ប្រុស​ម្នាក់​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​ស្ថានីយ​​ប៉ូលិស​​រាយការណ៍​រឿង​ខ្មោច​ឆៅ​វាយប្រហារ​វិទ្យាល័យ​ Hyosan ប៉ុន្តែ​ជា​អកុសល​ សមត្ថកិច្ច​​គិត​ថា​ក្មេង​ៗ​សិស្ស​សាលា​​ទូរស័ព្ទ​មក​ លេងសើច ​​(Prank)។

យ៉ាង​ណា​មិញ​ មន្ត្រី​នគរ​បាល​ចាប់​ផ្ដើម​មាន​ការ​សង្ស័យ​ក្រោយ​ទទួល​ទូរស័ព្ទ​ដដែល​ៗ​ ក៏​សម្រេច​ចិត្ត​ទំនាក់ទំនង​ទៅ​សាលា​ដើម្បី​ពិនិត្យ​ទៅ​លើ​អ្វី​ដែល​កូន​សិស្ស​សាលា​បាន​រាយការណ៍​មក​។​​

«ពួក​គេ​នឹង​មក​ជួយ​ពួក​យើង​។ ពួក​គេ​ច្បាស់​ជា​មក​» សិស្ស​សាលា​ម្នាក់​បាន​លើក​ឡើង​នៅ​ក្នុង​ឃ្លីប​វីដេអូ​ផ្សព្វផ្សាយ​ ដោយ​ក្នុង​នោះ​ក៏​មាន​បង្ហាញ​សិស្ស​ស្រី​ម្នាក់​បាន​ប្រែក្លាយ​ទៅ​ជា​ខ្មោច​ឆៅ​ Zombie។

ប្រយោគ​និយាយ​ថា​ «ជំនួយ​មិន​ទាន់​មក​ដល់» បាន​បង្ហាញ​លើ​កញ្ចក់​ទូរទស្សន៍​ ជា​សញ្ញាណ​បង្ហាញ​ថា​សិស្ស​ទាំង​អស់​ប្រហែល​ជា​ជាប់​គាំង​ក្នុង​ជំរុំ​​ដោយ​ប្រមូល​ទៅ​ដោយ​បិសាច​ស៊ី​សាច់​មនុស្ស​។

ភាពយន្ត​រំជួល​ព្រលឹង​ «All Of Us Are Dead» នឹង​បញ្ចាំង​ជូន​ទស្សនា​នៅ​ថ្ងៃ​ទី​២៨​ខែ​ មករា​ឆ្នាំ​២០២២​ ខាង​មុខ​នេះ​៕​

ទស្សនាវីដេអូ Tailer ៖

ទស្សនាវីដេអូ Big News៖

Telegram-Troryorng
Share.