ជារឿងធម្មតានៅពេលដល់ថ្ងៃខួបកំណើតតារាក្នុងបេះដូង អ្នកគាំទ្រ (Fan) រមែងចង់ជូនរបស់អ្វីដែលពិសេសសម្រាប់ឱកាសដ៏ពិសេសបែបនេះ។ ខណៈដែលអ្នកគាំទ្រមួយចំនួនយករូបតារាដែលខ្លួនស្រលាញ់ទៅបង្ហាញលើផ្ទាំង LED កណ្ដាលទីក្រុង អ្នកខ្លះទៀតចង់ឱ្យជារបស់ដែលមានតម្លៃខ្លាំងជាអនុស្សាវរីយ៍។ ដោយយោងតាមសារព័ត៌មានកូរ៉េជាច្រើនបានចុះផ្សាយកន្លង ថ្ងៃនេះត្រយងសូមប្រមូលផ្ដុំនិងលើកយកកាដូមានតម្លៃខ្ពស់ៗ ដែល Idol កូរ៉េទទួលបានពីអ្នកគាំទ្រក្នុងថ្ងៃខួបកំណើត។
1. កាដូមាសសុទ្ធ
តារាចម្រៀងប្អូនពៅក្នុងក្រុម BTS ទទួលបានមាសសុទ្ធជាកាដូខួបកំណើតដុំមាសដែលមានទម្ងន់កន្លះគីឡូក្រាមនេះគឺជាកាដូដែលប្លែកបំផុតជាពិសេសតម្លៃដែលមិនមែនអ្នកណាម្នាក់ចេះតែអាចទិញបានទៀតនោះ ធ្វើឱ្យកាដូខួបកំណើតឆ្នាំ២០១៧របស់ Jongkook គឺជាការចងចាំមួយដែលពិបាកនឹងភ្លេច។

2. នាឡិកាតម្លៃ១ម៉ឺនដុល្លារ
Baekyun សមាជិកក្រុម EXO ធ្លាប់បានទទួលកាដូនាឡិកា Rolex នៅថ្ងៃខួបកំណើត។ សម្រាប់នាឡិកា Rolex ដែលមានតម្លៃទាបបំផុតយ៉ាងហោចណាស់ក៏២ពាន់ដុល្លារដែរ ប៉ុន្តែនាឡិកាដែល Baekyun បានទទួលជាអំណោយខួបកំណើតនោះជាធម្មតាមួយគ្រឿងមានតម្លៃ១ម៉ឺនដុល្លារ។ កាដូនេះគេបានទទួលពីក្រុមអ្នកគាំទ្រដែលមានឈ្មោះថា Polar Light ។ នាឡិកានេះគ្រាន់តែជាអំណោយមួយក្នុងចំណោមអំណោយប្រណិតនិងមានតម្លៃផ្សេងៗទៀតដែលអ្នកគាំទ្រជូនដល់រូបគេបំផុត។ អំណោយថ្លៃដល់ថ្នាក់នេះ Idol ណាដែលមិនរំភើបនោះ។

3. ទិញរបស់ប្រើមួយហាងទំនើបជាកាដូ
Mingyu សមាជិកក្រុមចម្រៀង SEVENTEEN ទទួលបានអំណោយយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងថ្ងៃខួបកំណើតគម្រប់២០ឆ្នាំរបស់គេ។ កាដូដែលគេបានទទួលអាចនិយាយបានថាជាសំភារៈមួយហាងទំនើបក៏ថាបានព្រោះមានតាំងពី Givenchy, Dolce & Gabbana, Saint Laurent, និង Louis Vuitton ជាដើម។ Mingyu ទទួលបានកាដូដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះស្លៀកពាក់និងប្រើម្នាក់ឯងក៏មិនអស់ដែរដូច្នេះរូបគេបានចែកកាដូមួយចំនួនធំទៅឱ្យសមាជិកក្រុមជាមួយគ្នា។

4. សម្ភារៈប្រើប្រាស់សរុបប្រហែល១ម៉ឺនដុល្លារ
បច្ចុប្បន្នក្រុមចម្រៀង TWICE លែងទទួលអំណោយជាវត្ថុមានតម្លៃពីអ្នកគាំទ្រទៀតហើយ ប៉ុន្តែបើត្រលប់មើលទៅអតីតកាលវិញ Sana ធ្លាប់ទទួលបានកាដូជាវត្ថុមានតម្លៃជាច្រើនដូចជា នាឡិកា កាបូបដៃ កាបូបស្ពាយមានតម្លៃសរុបប្រមាណ១ម៉ឺនដុល្លារ។ កាដូភាគច្រើនដែលក្រុមចម្រៀងនេះទទួលបានគឺតាមរយៈគេហទំព័រក្រុមអ្នកគាំទ្រប៉ុន្តែកាដូដែលមានតម្លៃថ្លៃៗគឺបានទទួលជាពិសេសពីអ្នកគាំទ្រម្នាក់ៗ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍និងភ្ញាក់លើសពីកាដូ ដែលមានតម្លៃមហាសាលនោះគឺ Sana ទទួលបានកាដូនេះក្រោយក្រុមចម្រៀង TWICE ឈានជើងចូលសិល្បៈបានត្រឹម២ខែប៉ុណ្ណោះ។

5. នាឡិកានិងរបស់ប្រើប្រាស់សរុបជាង២ម៉ឺនដុល្លារ
ត្រឹមមាសសុទ្ធមិនទាន់ជាកាដូដែលអស្ចារ្យសម្រាប់ខួបកំណើតរបស់ Jungkook គ្រប់២០ឆ្នាំនោះទេ ព្រោះតារារូបនេះនៅទទួលបាននាឡិកា Rolex ដែលមានតម្លៃ២ម៉ឺន៣ពាន់ដុល្លារឬក៏លើសនឹងទៀតផង។ ក្រៅពីនោះ Jungkook នៅទទួលបានបានកាស កាំមេរ៉ា ស្បែកជើង ខ្សែដៃ ដែលមានតម្លៃប្រហែលមួយ១ពាន់ដុល្លារថែមទៀតផង។

៦.កាដូផលិតផល Gucci
អ្នកគាំទ្របានដឹងថាតារាចម្រៀង V នៃក្រុម BTS គឺជាអ្នកដែលស្រលាញ់ផលិតផល Gucci ផ្កាប់មុខដូច្នេះនៅក្នុងថ្ងៃខួបកំណើតរបស់តារារូបនេះ ក្រុមគាំទ្រដែលមានឈ្មោះថា TaeTaeland បានជូនអំណោយជាផលិតផល Gucci សុទ្ធទៅឱ្យ V តែម្ដង។ ទោះជាកាដូនោះមានតម្លៃថ្លៃខ្លាំង ហើយ V ជាមនុស្សដែលស្រលាញ់ម៉ាក Gucci តែភាគច្រើនសង្កេតឃើញថា V ជ្រើសរើសពាក់តែពីរបីមុខប៉ុណ្ណោះក្នុងចំណោមកាដូទាំងអស់។

7. ភ្នំកាដូមានវត្ថុប្រើប្រាស់គ្រប់សព្វបែបយ៉ាង
Kang Daniel សមាជិកក្រុម Wanna One ក៏ទទួលបានកាដូច្រើនសន្ធឹកសន្ធាប់មិនចាញ់ Mingyu នោះទេនៅក្នុងថ្ងៃខួបអាយុគ្រប់២២ឆ្នាំរបស់គេ។ មុនថ្ងៃខួបកំណើតក្រុមអ្នកគាំទ្រថែមទាំងត្រួតពិនិត្យខ្លាចទិញកាដូជាន់គ្នាថែមទៀតផង។ នៅថ្ងៃខួបកំណើត Kang Daniel ទទួលបានស្បែកជើង Jimmy Choo , អាវគ្របលើ Saint Laurent poncho, ស្បែកជើង Adidas X Alexander Wang មួយគូ ,ខ្សែក កាសស្ដាប់ម៉ាក Sony WH-1000 X និងកាបូប Gucci នេះគ្រាន់តែដកស្រង់បានខ្លះប៉ុណ្ណោះ ព្រោះការពិតនៅមានច្រើនទៀត។

៨.នំខួបដ៏សែនពិសេស
ទោះជានេះមិនអាចនិយាយថាជាកាដូខួបកំណើត ប៉ុន្តៃសមាជិកក្រុម VIXX ទទួលបាននំខួបដែលរចនាយ៉ាងពិសេសសម្រាប់ស្វាគមន៍បទចម្រៀងថ្មី «On And One»។ នំខួបដែលបានរចនាឡើងយ៉ាងពិសេសនោះគឺជាកាដូដ៏ភ្ញាក់ផ្អើលមួយដែលក្រុមនេះបានទទួលកាលណោះព្រោះជានំដែលមានការរចនាឡើងស្អាតជាពិសេសសម្រាប់ស្វាគមន៍ VIXX ផ្ទាល់តែម្ដង។

