អ្នកជំងឺមានបញ្ហាបេះដូង ដែលមានអាយុ ៥៧ឆ្នាំម្នាក់ ទទួលបានការវះកាត់ប្ដូរបេះដូងមនុស្សដាក់បេះដូងជ្រូកជំនួសវិញ ក្រោយពីមានអាការៈបេះដូងធ្វើទុក្ខភ្លាមៗ។ លោកបានវះកាត់ប្ដូរដាក់បេះដូងជ្រូករយៈពេល ៣ថ្ងៃហើយ បើគិតចាប់ពីថ្ងៃវះកាត់ដំបូងនៅថ្ងៃទី ៧ ខែ មករា ឆ្នាំ២០២២។

ក្រោយវះកាត់រួចក្រុមវេជ្ជបណ្ឌិតរបស់អ្នកជំងឺរូបនេះបានលើកឡើងថា អ្នកជំងឺគឺស្ថិតក្នុងស្ថានភាពប្រក្រតី និង កំពុងតែមានភាពល្អប្រសើរឡើង​ ហើយនេះគឺជាអ្នកជំងឺវះកាត់ប្ដូរបេះដូងពីសត្វមកមនុស្សដំបូងបំផុត។

ការវះកាត់ប្ដូរបេះដូងជ្រូកនេះ ធ្វើឡើងដោយក្រុមវេជ្ជបណ្ឌិតមកពីសាកលវិទ្យាល័យ ម៉ារីលែនដ៏ (Maryland Medicine) ខណៈដែលលទ្ធផលនៃការវះកាត់ប្ដូរបេះដូងលើកដំបូងនេះបានបង្ហាញពីលទ្ធភាពអាចទៅរួចក្នុងការវះកាត់ប្ដូរសិរីរាង្គអវយៈវៈពីសត្វមកមនុស្សដើម្បីជួយសង្រ្គោះជីវិតអ្នកជំងឺបេះដូង។ លទ្ធផលនេះក៏ជារបកគំហើញថ្មីមួយនៃការវះកាត់ដែលនាំឲ្យពួកយើងឆ្ពោះទៅរកការដោះស្រាយបញ្ហាខ្វះខាតក្នុងការវះកាត់ប្ដូរអវៈយវៈ ព្រោះនេះជាជម្រើសចុងក្រោយរបស់អ្នកជំងឺដែលត្រូវការសង្រ្គោះភ្លាមៗ។

គួរដឹងថា បច្ចុប្បន្នមានប្រជាជនអាមេរិកជាង ១០ម៉ឺននាក់ កំពុងតែរង់ចាំការវះកាត់ប្ដូរសិរីរាង្គអវយៈវៈ ដើម្បីរស់ ទោះជាមានការប្រថុយប្រថានក៏ដោយ ហើយមានមនុស្សច្រើនជាង ៦ពាន់នាក់ទៀតបានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែរង់ចាំអ្នកបរិច្ចាគសិរីរាង្គអវយៈវៈសម្រាប់វះកាត់យូរពេក៕

ប្រភព៖ The New York Times

Telegram-Troryorng
Share.