មួយ​រយៈ​កន្លង​មក​នេះ​កំពូល​តារា​ចម្រៀង​ ពេជ្រ សោភា ឧស្សាហ៍​បង្ហាញ​វីដេអូ​និង​រូបភាព​​រួម​នឹង​បុរស​អាថ៌​កំបាំង​ម្នាក់​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ចម្ងល់​ជា​ខ្លាំង​តើ​បុរស​ដែល​មើល​តែ​ពី​ក្រោយ​ខ្នង​នោះ​ជា​អ្នក​ណា​ព្រោះ​គ្រាន់​តែ​មើល​ពី​ក្រោយ​ខ្នង​ក៏​ជះ​រស្មី​សង្ហា​ទៅ​ហើយ​។

សម្រាប់​បុរស​សង្ហា​ដែល​បង្ហាញ​ត្រឹម​តែ​ក្រោយ​ខ្នង​នៅ​លើ​ផេក​ Pich Sophea បើ​តាម​ការ​ស្រាវជ្រាវ​និង​តាម​ដាន​​អ្នក​លេង​បណ្ដាញ​សង្គម​សន្មត​ថា​​អាច​ជា​​បុរស​ដែល​មាន​ឈ្មោះ​គណនី​ Joshua Nang ព្រោះ​បុរស​សង្ហា​​រូប​នេះ​បាន​ចូល​មក​ Comment នៅ​ខាង​ក្រោម​ Caption របស់​កញ្ញា​ដែល​បាន​បង្ហោះ​​នា​រសៀល​​ថ្ងៃ​ទី​១១ ខែ​មករា​ ឆ្នាំ​២០២២។

​នេះ​គ្រាន់​តែ​ការ​យល់​ឃើញ​របស់​អ្នក​លេង​បណ្ដាញសង្គម​ និង​ហ្វេន​ៗ​ដែល​ចូល​មក​ Comment ប៉ុណ្ណោះ​ ចំពោះ​ការ​ពិត​យ៉ាង​ណា​នោះ​ទាល់​តែ​សាមី​ខ្លួន​ឬ​អ្នក​នាង​ ពេជ្រ សោភា ប៉ុណ្ណោះ​ទើប​អាច​បញ្ជាក់​បាន​។

ចាំ​មើល​តើ​បុរស​អាថ៌កំបាំង​ក្នុង​រូប​និង​ម្ចាស់​គណនី​ខាង​លើ​មាន​ចំណុច​ត្រង់​ណា​ដែល​ស្រដៀង​គ្នា​ខ្លះ​?

Telegram-Troryorng
Share.