ក្លិបបាល់ទាត់បឹតកេត បានប្រកាសចែកផ្លូវគ្នាជាមួយកីឡាករសញ្ជាតិអាហ្រ្វិកខាងត្បូង Mothusi Gopane នារសៀលថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយ:ពេល២ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ ២០២០ មកម្ល៉េះ។

ខ្សែប្រយុទ្ធស្លាប វ័យ២៩ឆ្នាំ រូបនេះធ្លាប់លេងឱ្យក្លិបជាច្រើនក្នុងលីគកំពូលនៃប្រទេសកំណើតរបស់ខ្លួនដូចជា៖ Polokwane City, Supersport United, FS Stars និង Mbombela United មុននឹងផ្លាស់មកកាន់ក្លិបបឹងកេត ព្រមទាំងជួយឲ្យក្លិបឈ្នះពានលីគកំពូលចំនួន១គ្រឿងផងដែរ៕

Telegram-Troryorng
Share.