រឿង​ភាគ​ដំបូង​របស់​ Jisoo ក្រុម​ Blackpink ចាប់​ដៃ​គូ​បុរស​សង្ហា Jung Hae In ហាក់​មាន​បញ្ហា​ជាប់​​រហូត​ចាប់​តាំង​ពី​ថ្ងៃ​ផ្សព្វផ្សាយ​ (Promote) ជា​លើក​ដំបូង​រហូត​ដាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​បាន​ជាង​ពាក់​កណ្ដាល​សាច់​រឿង​ទៅ​ហើយ​។

សូមចុច​អាន មនុស្ស​​២០​ម៉ឺន​នាក់​ ស្នើ​ទៅ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​សុំ​ឱ្យ​បញ្ឈប់​ការ​ចាក់​ផ្សាយ​រឿង​របស់​ Jisoo Blackpink!

ក្រុម​បញ្ញវន្ត​និង​សាស្ត្រាចារ្យ​​បាន​ប្រមូល​ផ្ដុំ​គ្នា​ដាក់​ញត្តិ​​ទៅ​អគ្គនាយក​ក្រុមហ៊ុន​ Diney Plus Asia Pacific ​បង្ហាញ​ពី​ក្ដី​ព្រួយ​បារម្ភ​រឿង​វង្វេង​ប្រវត្តិសាស្ត្រ​​ចំពោះ​រឿង​ «Snowdrop» ដែល​កំពុង​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ JTBC។ សាស្ត្រាចារ្យ​ភាសា​កូរ៉េ​ពី​សកល​វិទ្យាល័យ​ល្បី​ៗ​និង​បេក្ខជន​ត្រៀម​បណ្ឌិត​មក​ពី​សកល​វិទ្យាល័យ​ធំ​ៗ​កម្រិត​អន្តរជាតិ​ដូច​ជា​ Princeton, Harvard និង​ Toronto បាន​ប្រមូល​គ្នា​មក​ដាក់​ញត្តិ​លើក​ឡើង​ពី​ក្ដី​បារម្ភ​​ចំនួន​២​ចំណុច​នៅ​ក្នុង​រឿង​ Snowdrop។

ខ្លឹម​សារ​របស់​ញត្តិ​មាន​សេចក្ដី​លម្អិត​យ៉ាង​ដូច្នេះ​៖

ពួក​ខ្ញុំ​សរសេរ​ញត្តិ​នេះ​មិន​មែន​ស្នើសុំ​ឱ្យ​អ្នក​បញ្ឈប់​ការ​បញ្ចាំង​រឿង​នេះ​នោះ​ទេ​។ ប៉ុន្តែ​យើង​សរសេរ​មក​នេះ​គឺ​ចង់​ឱ្យ​ក្រុមហ៊ុន​អ្នក​រក​អ្នក​ជំនាញ​ សិក្សាស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​និង​រក​អំណះអំណាង​​ឱ្យ​បាន​ត្រឹម​ត្រូវ​​ ដើម្បី​ផលិត​ជា​សាច់​រឿង​ចេញ​មក។ យើង​សរសេរ​ញត្តិ​នេះ​​ព្រោះ​យើង​ជឿជាក់​ថា​ក្រុមហ៊ុន​ Disney ដែល​ជា​ក្រុម​ហ៊ុនលំដាប់​ពិភពលោក​ បាន​ដឹង​ពី​បញ្ហា​ប្រវត្តិសាស្ត្រ​ ក៏​ដូច​ជា​រឿង​សង្គម​និង​នយោបាយ ដែល​រឿង​នេះ​បាន​ផលិត​ចេញ​មក​។ យើង​ខ្ញុំ​យល់​ឃើញ​ថា​ក្រុមហ៊ុន​គួរ​តែ​ធ្វើ​ការ​សម្រេច​​ចិត្ត​ឱ្យ​បាន​ម៉ត់ចត់​នៅ​ពេល​ដែល​រឿង​​ផលិត​ចេញ​មក​ហើយ​ចាក់​ផ្សាយ​ក្នុង​ពេល​បច្ចុប្បន្ន​ប៉ុន្តែ​មាន​ទាក់ទង​ដល់​ប្រវត្តិសាស្ត្រ​ប្រទេស​កូរ៉េ​កាល​ពី​ឆ្នាំ​១៩៨៧​។

បច្ចុប្បន្ន​នេះ​ រឿង​ភាគ​ «Snowdrop» ដែល​ផលិត​ដោយ​ JTBC បាន​ដាក់​ឱ្យ​ទស្សនា​បាន​នៅ​លើ​ Platform របស់​ Diney Plus ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​អាច​ទស្សនា​រឿង​ភាគ​នេះ​បាន​៕

ប្រភព៖ Allkpop

Telegram-Troryorng
https://t.me/troryorngmedia
Share.