ភ្នំពេញ ៖ រថយន្តកូរ៉េដឹកទំនិញមួយគ្រឿងបើកបុកម៉ូតូហុងដាBeat កំពុងបើកច្រាសទិស គ្នាបណ្តាលឲ្យស្លាប់បុរសម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ។ ហេតុការណ៍នេះកើតឡើង

កាលពីវេលាម៉ោង៥និង៤៥នាទីព្រលប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 3A-4724 ដឹកទំនិញ បើកបរក្នុងទិសដៅពីលិចទៅកើត។ លុះដល់ចំណុច កើតហេតុ បានបុកជាមួយម៉ូតូច្រាសទិស ម៉ាកហុងដាBeat ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 1R-1741 ជិះគ្នា២នាក់ បណ្តាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ អ្នកបើកបររថយន្តឃើញសភាព មិនស្រួលចុះរត់គេចបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះម្នាក់ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះ។ ចំណែកសពត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យអត្តសញ្ញាណ ស្រាវជ្រាវស្វែងរកក្រុម គ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។

រីឯរថយន្តនិងម៉ូតូ ប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការនគរបាលរាជធានីភ្នំពេញ វាស់វែង កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.