កាល​ពី​​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២១ អ្នក​នាង​ ដេននី​ ខ្វាន់​ តារា​សម្ដែង​សិចស៊ី​មួយ​រូប​បាន​បង្ហោះ​សារ​មួយ​ដែល​បង្ក​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ រហូត​មាន​អ្នក​ខ្លះ​ភាន់​ច្រឡំ​ស្មាន​ថា​ថៅកែ​ហាងពេជ្រ លោកស្រី ទ្រី ដាណា ជំពាក់​ប្រាក់​អ្នក​នាង​ ដេនី​ ក្វាន់​ ហើយ​គេច​វេស​មិន​ព្រម​សង​។​

រឿង​រ៉ាវ​ដែល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ស្មាន​ថា​អ្នក​នាង​ ដេននី ក្វាន់​ បង្ហោះ​ទារ​ប្រាក់​ថៅ​កែហាង​ពេជ្រ​ លោកស្រី​ ទ្រី ដាណា នោះ​ក៏​ព្រោះ​តែ​អ្នក​​នាង​​សរសេរ​​ឈ្មោះ​ «ដាណា» ដែល​បណ្ដាល​ឱ្យ​មនុស្ស​មួយ​ចំនួន​មិន​ដឹង​សាច់​រឿង​ បាន​នាំ​គ្នា​សំដៅ​ទៅ​លោក​ស្រី​ ទ្រី​ ដាណា​ ថៅកែ​ហាង​ពេជ្រ និង​អនឡាញ​ ជា​បុគ្គល​ដែល​មាន​​ភាព​លេចធ្លោ​នៅ​លើ​បណ្ដាញ​សង្គម​។

សំណេរ​ខ្លី​នោះ​មាន​ខ្លឹមសារ​ថា​៖ «ដាណា​ ​យក​លុយ​សំរាប់​ធ្វើ​ការងារ​របស់​ខ្ញុំ​ ​ទៅ​ប្រើ​លើ​ការងារ​ផ្សេង​ ចុង​ក្រោយ​មក​តាម​អង្វរ​ខ្ញុំ​ដោយ​យក​លេស​នេះ​លេស​នោះ​ ​ថា​អស់​សមត្ថភាព​ ​មួយ​ខែ​ខ្ញុំ​ខាត​2500$ ​អី​លូវ​គិច​ ​មិច​ ​បី​ខែ​ហើយ​ដែល​ខ្ញុំ​ខាត​»

នៅ​ខាង​ក្រោម​ផុស​របស់​អ្នក​នាង​ មាន​ហ្វេន​ៗ​មួយ​ចំនួន​បាន​ចូល​មក​លើក​ឡើង​ថា​៖ «តិច​ច្រឡំ​ទ្រី​ដាណា​ទៅ​ចែ​» ,«ឈ្មោះ​ដាណា​មាន​ច្រើន​ជួយ​បញ្ជាក់​នាម​ត្រកូល​ផង​»,«ហើយ​ដាណា​មាន​តែ​មួយ​នៅ​ស្រុក​ខ្មែរ​មែន​ខ្ញុំ​ក៏​ដាណា​ដែរ​»

សម្រាប់​បុគ្គល​ដែល​អ្នក​នាង​ ដេននី​ ក្វាន់​ ចេញ​មក​បង្ហោះ​ទារ​ប្រាក់​ជំពាក់​លើ​បណ្ដាញ​សង្គម​នេះ​ មិនមែន​ជា​ថៅកែ​ហាង​ពេជ្រ​ លោកស្រី ទ្រី ដាណា នោះ​ទេ​ ព្រោះ​បើ​តាម​ការ​បញ្ជាក់​​ពី​ម្ចាស់់​គណនី​ឈ្មោះ​ Chantra LC Joey ​បាន​ឱ្យ​ដឹង​​ពី​អត្តសញ្ញាណ​របស់​បុគ្គល​ដែល​ខ្ចី​​នោះ​គឺជា​អ្នក​ផ្សេង គ្រាន់​តែ​មាន​ឈ្មោះ​ដាណា ប៉ុន្តែ​មិន​មែន​ត្រកូល​ទ្រី​ នោះ​ទេ​ ​ដោយ​លោក​បាន​រៀបរាប់​បែប​នេះ​ថា​៖ «ខ្ញុំ​ឃើញ​គាត់​បង្ហោះ​ដែរ​គឺ​ពួក​ជាង​ដែល​គាត់​ហៅ​មក​ធ្វើការ​យក​លុយ​គាត់​រត់​បាត់​ស្រម៉ោល​ដែរ​!​ យោគយល់​គ្នា​ខ្លះ​ទៅ​គ្នា​គ្មាន​លុយ​ទេ​!»

Telegram-Troryorng
Share.