កាលពីថ្ងៃម្សិលមិញគឺជាទិវាអ្នកម្ដាយអន្តរជាតិ កូនៗជាច្រើនបានបង្ហោះសារជូនពរព្រមជាមួយនឹងកាដូផ្សេងៗលើបណ្ដាញសង្គមយ៉ាងព្រោងព្រាតដើម្បីចែករំលែកក្ដីស្រលាញ់និងការដឹងគុណចំពោះអ្នកម្ដាយដ៏មានគុណ ប៉ុន្តែឆ្នាំនេះកញ្ញា ទេព បូព្រឹក្សតារាចម្រៀងនិយមស្ទីលប្លែកបែកជានិយាយថាគ្មានកាដូជូនអ្នកម្ដាយដូចគេតែនឹងធ្វើរឿងពិសេសនេះជូនវិញ។
នៅក្នុងវីដេអូ Vlog ដែលស្រីស្អាតរូបនេះបានបង្ហោះក្នុងថ្ងៃទី១០ ខែកុម្ភៈនេះ កញ្ញា ទេព បូព្រឹក្សបានឱ្យដឹងថាឆ្នាំនេះកញ្ញាមិនមានកាដូជូនអ្នកម្ដាយជាពិសេសនោះទេ តែកញ្ញានឹងធ្វើអាហារដ៏ឆ្ងាញ់ជូនអ្នកមានគុណពិសារជួបជុំក្រុមគ្រួសារនៅក្នុងថ្ងៃដ៏ពិសេសនេះវិញ។
កញ្ញា ទេព បូព្រឹក្សបានចុះទុនទៅដើរផ្សារទិញគ្រឿងផ្សំដើម្បីត្រៀមអាហារជូនអ្នកម្ដាយទទួលទាន។ នៅក្នុងពេលអាហារដ៏ច្រើនសន្ធឹកសន្ធាប់នោះក៏មានវត្តមានម្ចាស់ចិត្តលោក ជា ដេវីដចូលរួមទទួលទានជាមួយគ្នាផងដែរ។ អាហារដែល កញ្ញា ទេព បូព្រឹក្សទទួលបានការកោតសរសើរថាមានរសជាតិឆ្ងាញ់ពីអ្នកម្ដាយ នៅពេលសួរទៅម្ចាស់ចិត្តពីរសជាតិនៃស្នាដៃធ្វើម្ហូបរបស់ខ្លួនលោក ជី ដេវីដ បានពោលពាក្យផ្អែមលាយស៊ីអារម្មណ៍ថា «ឆ្ងាញ់ ហើយលោកជាបុរសដែលមានសំណាងជាងគេ» តែក៏មិនភ្លេចថែមទៀតថានារីដែលមានសំណាងជាងគេលើលោកគឺអ្នកដែលកំពុងកាន់កាំមេរ៉ា (សំដៅដល់កញ្ញាទេពបូព្រឹក្ស)។
ថ្វីត្បិតតែមិនមានជាកាដូមានតម្លៃតែការដែលតារាចម្រៀងរូបនេះបានឆ្លៀតពេលធ្វើម្ហូបទទួលទានជួបជុំគ្រួសារគឺជាបរិយាកាសមួយដែលពោរពេញទៅដោយភាពរីករាយនិងស្ថិតក្នុងការចងចាំបានយូរអង្វែងផងដែរ។
ចុះប្រិយមិត្តវិញ កាលពីម្សិលមិញមានបានធ្វើអ្វីល្អៗសម្រាប់អ្នកមានគុណក្នុងទិវាគុណម្ដាយដែរទេ?