តាមប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មានបុរសម្នាក់បើកបររថយន្តម៉ាក តូយ៉ូតា កូរ៉ូឡា ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2H-8063 តាមបណ្ដោយ ផ្លូវលេខ 21 ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។លុះមកដល់ចំណុចកើតហេតុ បានបុករថយន្តធុនធំមួយគ្រឿងមិនស្គាល់ម៉ាកពីក្រោយពេញទំហឹងបណ្តាលឲ្យបុរសអ្នកបើកបររងរបួសធ្ងន់ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះបន្ទាន់។ប៉ុន្តែជាអកុសលជនរងគ្រោះត្រូវបានស្លាប់បាត់ពេលទៅដល់មន្ទីរពេទ្យ។ ចំណែករថយន្តធុនធំបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។ 

សពជនរងគ្រោះមានឈ្មោះ ឈួន សៅ អាយុ៤០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិសំរោងថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៧និង៤០នាទីយប់ ត្រូវនិងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១ ភូមិព្រែកសំរោងថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ក្រុងតាខ្មៅបានធ្វើការវាស់វែងនិងស្ទួចយករថយន្តយកទៅរក្សាទុក។ចំណែកសពជនរងគ្រោះត្រូវបានយកទៅតម្កល់ទុកនៅគ្លីនិកឯកជនម្លិះដង្កោ រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖សុខលី

Share.