បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវស្សូអា(ZOA) ពីចំណុចចំណតរថយន្តក្រុង ឆ្ពោះទៅខាងជើងផ្សារត្រីប៉ោយប៉ែតបានរអ៊ូរទាំក្រោយពីផ្លូវបានចាក់បេតុងរួច មានការលក់ដូរលើដីផ្លូវ មានអ្នកសង់តូបលក់ដូររំលោភ យកដីចិញ្ចើមផ្លូវបន្ថែមទៀត ហើយការសាងសង់នេះធ្វើជាប់និងផ្លូវតែម្តង មិនមានរបងហ៊ុព័ន្ធលាក់បាំងភ្នែកអាជ្ញា ធរសមត្ថកិច្ចជំនាញនោះទេ។

ប្រជាពលរដ្ឋបានរិៈគន់ថា សំណង់សង់តូបលក់ដូរខាងលើនេះ ប្រក់ស័ង្កសី ជញ្ជាំងរៀបឥដ្ឋ កាត់ជាតូបៗសំរាប់ជួ លនៅតាមបណ្តោយផ្លូវស្សូអា ក្នុងភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ដែលចំណុចនេះមានការកកស្ទះខ្លាំងណាស់។ បើលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មិនចាត់វិធានការអនុវត្តទៅតាមច្បាប់ទេនោះ វាធ្វើឲ្យប៉ះពាល់ផលប្រយោជន៍សាធារណៈ និងបន្ថែមការកកស្ទះ និងបាត់បង់សោភ័ណភាពផ្លូវ ធ្វើឲ្យក្រុងប៉ោយប៉ែតកាន់តែកើនឡើងនូវសំណង់រំលោភដីផ្លូវ និងចិញ្ចើមផ្លូវច្រើនឡើងៗជាមិនខាន ។

ទាក់ទងនិងបញ្ហាខាងលើនេះដែរ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថាកន្លងមកលោកបានចាត់ លោក ចៅសង្កាត់ប៉ោយប៉ែត ចុះទៅហាមឃាត់ម្ដងហើយ តែបុគ្គលដែលជាម្ចាស់សំណង់នៅតែផ្គើនបន្តសា ងសង់ដដែល។ ហើយចំពោះរឿងនេះ លោកនឹងធ្វើការតាមឋានានុក្រមនីតិវិធសិន បើសិនជាម្ចាស់ទីតាំងនេះនៅ តែផ្គើនសាងសង់រំលោភទៀត នឹងចាត់មន្ត្រីជំនាញរបស់សាលាក្រុងប៉ោយប៉ែតចុះអនុវត្តតែម្តង។

ប្រជាពលរដ្ឋ និងមហាជនជាច្រើនសង្ឃឹមថា អាជ្ញាធរ និងមន្ត្រីជំនាញក្រុងប៉ោយប៉ែត មានវិធានការចុះអនុវត្ថនីតិវិធីដូចបានអនុវត្តឲ្យពលរដ្ឋមួយកន្លែងវាយកម្ទេចសំណង់រំលោភដីចិញ្ចើមផ្លូវ នៅក្បែរចំណតរថយន្តក្រុងដូចគ្នា ដើ ម្បីឲ្យម្ចាស់អាជីវកម្មកំពុងសាងសង់ដោយគ្មានការញញើតចំពោះអាជ្ញាធរមូលដ្ឋាន យកដីផ្លូវសាធារណៈធ្វើជាកម្ម សិទ្ធទៀត៕

អត្ថបទ៖ ប៉ោយប៉ែត

Telegram-Troryorng
Share.