ឥលូវនេះក្រសួងត្រួតពិនិត្យផលិតផលចំណីអាហារថៃ បានជូនដំណឹងថា បានរកឃើញអំពីបញ្ហាមួយចំនួននៅលើប្រហិតសាច់គោ។

ប្រទេសថៃបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្លួន និងចំពោះការិយាល័យក្រុមប្រឹក្សាអ៊ីស្លាមកណ្តាលប្រចាំប្រទេសថៃ ដើម្បីឲ្យជួយអំពាវនាវ និង ផ្អាកការបរិភោគប្រហិតសាច់គោមួយចំនួនដែលជាប្រហិតក្លែងក្លាយ មានលាយ DNA សាច់ជ្រូក ដែលកើតការព្រួយបារម្ភមានជំងឺថ្មីមួយទៀត ខណៈដែលតៃវ៉ាន់រកឃើញថា សត្វជ្រូកនៅប្រទេសថៃមានជំងឺបេស្ដជ្រូកអាហ្រ្វិក។

ក្រសួងត្រួតពិនិត្យផលិតផលចំណីអាហារថៃ បានបន្ថែមឲ្យដឹងថា ការរកឃើញ DNA សាច់ជ្រូកលាយបន្លំធ្វើជាប្រហិតសាច់គោនេះ គឺជាទង្វើខុសច្បាប់ និង ក្លែងបន្លំដែលវាប៉ះពាល់ខ្លាំងដល់អ្នកប្រើប្រាស់ ជាពិសេសអ្នកដែលមិនបរិភោគសាច់ជ្រូក។ លើសពីនេះគឺមានការប្រើសារធាតុបន្លំក្លិន និង រស់ជាតិ ដែលអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ផងដែរ។

ប្រភពដដែរបន្ដអំពាវនាវជាពិសេសដល់បងប្អូនអ៊ីស្លាម ឲ្យពិចារណា មុនពេលទិញមកទទួលទាន ឬក៏ផ្អាកទិញជាបណ្តោះអាសន្នសិន ដើម្បីឲ្យក្រសួងត្រួតពិនិត្យ និងតាមដានបានដិតដល់បន្ថែមទៀត មុនពេលជូនដំណឹងជាថ្មី៕

ប្រភព៖ Khaosod

Telegram-Troryorng
Share.